បណ្ឌិត យ៉ង សាំងកុមារ ចុះជួបអាជ្ញាធរពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ និងកសិករ ដើម្បីពិនិត្យលើ ស្ថានភាព នៃការប្រមូលផលស្រូវធ្ងន់ នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ លេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ និងលោក នាក់ ថុន ប្រធាន ការិយាល័យ នៃ នាយកដ្ឋាន ដំណាំស្រូវ បានអញ្ជើញចុះជួបជាមួយ អាជ្ញាធរ ឃុំ មេភូមិ មន្រ្តីកសិកម្ម ឃុំ និងកសិករ ក្នុងភូមិសាស្រ្តឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យលើស្ថានភាព នៃការ ប្រមូលផល ស្រូវ ធ្ងន់។
នាឱកាសនៃជំនួបនោះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានពន្យល់ អំពី កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម និង យន្តការ សំខាន់ៗក្នុងការដោះស្រាយបញ្ហា និងការរក្សាស្ថិរភាពតម្លៃ ស្រូវ នាពេលបច្ចុប្បន្ននេះ ជាពិសេសការសម្របសម្រួល ស្រូវទៅ រោងម៉ាស៊ីន ព្រមទាំងបានចុះពិនិត្យស្រែស្រូវធ្ងន់ផងដែរ។
សូមបញ្ជាក់ថា ឃុំភ្នំលៀប មានផ្ទៃដីចំនួន ៣០០០ ហិកតា ដែលធ្វើស្រែ ជា ប្រភេទស្រូវធ្ងន់ មានដូចជា៖ ស្រូវនាងខុន ស្រូវលលកចឹក និងស្រូវ ឡើង ទឹក (អង្ករបាយរឹង) នឹងត្រូវប្រមូលផលនៅចន្លោះពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥៕