ឯកឧត្ត ម៉ាង ស៊ីណេត គាំទ្រចំពោះអ្នកវិនិយោគស្របច្បាប់គ្រប់ប្រភេទដែលបាននឹងកំពុងដំណើរការបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ត ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីលានក្លឹបវាយកូនហ្គោលរបស់ក្រុមហ៊ុន (សីហនុ ហ្គោល ត្រាយវីង រ៉េន ឯ.ក) មានទីតាំងស្ថិតនៅផ្លូវលេខ៧០៥ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្ត ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគាំទ្រចំពោះអ្នកវិនិយោគស្របច្បាប់គ្រប់ប្រភេទដែលបាននឹងកំពុងដំណើរការបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើននៃអភិវឌ្ឍន៍របស់ខេត្តនាពេលបច្ចុប្បន្ន ទាំងនេះគឺជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យមានការរីកចម្រើនបង្កើនឱកាសការងារជូនកូនចៅបងប្អូនប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើនកាត់បន្ថយចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសផងដែរ។
ហើយចំពោះការបង្កើតក្លឹបវាយកូនហ្គោលនេះដែរបានចូលរួមលើកស្ទួយដល់វិស័យកីឡារបស់យើង មិនតែប៉ុណ្ណោះគឺដើម្បីឱ្យសុខភាពល្អ រាងកាយមាំមួន។ ក្រុមហ៊ុន (សីហនុ ហ្គោល ត្រាយវីង រ៉េន ឯ.ក)មានក្លឹបវាកូនហ្គោល មានសណ្ឋាគារ ក្លឹបកំសាន្ត ដើម្បីបម្រើដល់តម្រូវការរបស់អតិថិជន ៕