លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ
ព្រឹកថ្ងៃទី២០ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។
លោកXi Jinpingបានលើកឡើងថា ២៥ឆ្នាំតាំងពីម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ក្រោមការគាំទ្រដោយពេញទំហឹងពីរដ្ឋភិបាលមជ្ឈិមចិននិងមហាដីគោកចិន រដ្ឋបាលតំបន់ពិសេសម៉ាកាវបានដឹកនាំមនិងសាមគ្គីគ្នាមជ្ឈដ្ឋាននានាក្នុងសង្គមបន្តខិតខំតស៊ូ ការអនុវត្តនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានការជោគជ័យយ៉ាងធំធេង។ម៉ាកាវបានកើតមានការប្រែប្រួលយ៉ាងខ្លាំង ឥទ្ធិពលអន្តរជាតិត្រូវបានលើកឡើងដោយកម្រិតខ្ពស់ ដោយបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”មានឧត្តមភាពផ្នែករបបយ៉ាងលេចធ្លោនិងកម្លាំងរស់រវើកយ៉ាងខ្លាំង គឺជារបបដ៏ល្អប្រសើរសម្រាប់ការរក្សាភាពរុងរឿងនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែងនៃតំបន់ហុងកុងនិងម៉ាកាវ។“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”បង្កប់នូវគុណតម្លៃស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយ និងការចែករំលែក វាជារបស់ប្រទេសចិន ក៏ជារបស់ពិភពលោក គឺសក្តិសមណាស់សម្រាប់ទទួលបានការការពាររួមគ្នា៕