**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ទោ ចៅ ឃីន

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ទោ ចៅ ឃីន ជានិវត្តន៍ជនកងរាជអាវុធហត្ថ ដែលបានទទួលមរណភាពនៅវេលាម៉ោង ១៩:២០ យប់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា រាជធានីភ្នំពេញ។

លោកនាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងនាមមេបញ្ជាការ និងក្នុងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងដ៏សែនក្រៀមក្រំស្តីអំពីដំណឹងមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ឃីន អតីតស្នងការរង ស្នងការដ្ឋានភស្តុភារ ត្រូវជាស្វាមីរបស់លោកជំទាវ ធន សារិ ។

មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ឃីន គឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើម របស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាពនិងចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិជាទីស្នេហារបស់យើង។ មិនតែប៉ុណ្ណោះឯកឧត្តម ជាស្វាមី ជាឪពុក ឪពុកក្មេក និងជាជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រូសារសាច់ញាតិ។

ពេញមួយជីវិតរបស់ឯកឧត្តម បានលះបង់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីគ្រូសារកូនចៅ និងជាតិមាតុភូមិយើងរហូតដល់ជីវិតចុងក្រោយ។ ថ្វីត្បិតរូបកាយរបស់ឯកឧត្តម ត្រូវបាត់បង់ពីលោកយើងនេះក៏ពិតមែន ប៉ុន្តែកិត្តិយស កិត្តិសព្ទ គំរូវីរភាព សេចក្តី ថ្លៃថ្នូរព្រមជាមួយគុណធម៌ សីលធម៌រស់នៅស្ថិតស្ថេរគង់វង្សជានិរន្តន៍។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្នុងមនោសញ្ចេតនា គោរពស្រឡាញ់ សោកស្តាយ ស្រណោះអាឡោះអាល័យបំផុត និងសូមលំឱនកាយវាចាចិត្ត គោរពឧទ្ទិសបួងសួងដល់បុណ្យតេជៈ បារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ឃីន បានទៅដល់ទីឋានបរមសុខ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង