លោក ពូទីន អះអាងថា ជនជាតិយូដា បំបែកព្រះវិហារគ្រិស្តសាសនានៅអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា វិហារគ្រឹស្តដ៏ធំបំផុតក្នុងប្រទេសអ៊ុយក្រែន កំពុងរងការបៀតបៀន ដោយសារប្រទេសនេះត្រូវបានគ្រប់គ្រងដោយមនុស្សគ្មានព្រះ។
លោកបានបន្ថែមថា មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងសហការីជាច្រើននាក់ គឺជាជនជាតិយូដា ប៉ុន្តែមិនដែលឃើញនៅសាលាប្រជុំទេ។
វិហារគ្រិស្តអូស្សូដក់អ៊ុយក្រែន (UOC) ត្រូវបានហាមឃាត់ដោយលោក Zelensky កាលពីដើមឆ្នាំនេះ ជុំវិញការចោទប្រកាន់ថាមានទំនាក់ទំនងទៅទីក្រុងម៉ូស្គូ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានពណ៌នាអំពីចំណាត់ការនេះថាជាការរំលោភសិទ្ធិមនុស្ស សិទ្ធិរបស់អ្នកជឿ។
ព្រះវិហារកំពុងត្រូវបានហែកចេញនៅចំពោះមុខពិភពលោកទាំងមូល។ វាដូចជាការប្រហារជីវិតដោយក្រុមបាញ់ប្រហារ។
លោកប្រធានាធិបតីរុស្ស៊ី បានបន្តថា លោកប្រាកដថាសកម្មភាពទាំងនេះនឹងត្រលប់មកលងបន្លាចសមាជិករដ្ឋាភិបាលរបស់លោក Zelensky។