**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរសម្អាតអនាម័យបរិស្ថាន នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឱ្យបានស្អាតល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**ឧត្តមសេនីយ៍ មីន អ៊ោងឡាំង៖ ទោះបីជាមានការអញ្ជើញឱ្យដោះស្រាយជម្លោះប្រដាប់អាវុធតាមរយៈការសន្ទនានយោបាយ និងការចរចា ក៏ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតែបន្តមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងតំបន់**ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ចុះហត្ថលេខាលើច្បាប់ថវិកាឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បញ្ជា ឱ្យ ស៊ើបអង្កេត សុវត្ថិភាព ផ្លូវអាកាស ក្រោយមានគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្ស១៧៩នាក់**សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិកអនាម័យក្នុងផ្ទះសំណាក់ ប្រទះឃើញក្នុងវ៉ាលី បង្កការភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ប្រមុខការទូតខ្មែរ៖ កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ ជាមួយ UN បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសហប្រជាជាតិ (UN) បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស ព្រមទាំងបន្តសកម្មភាពមនុស្សធម៌។

ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អសប (UN-TPP) ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៅសាលា POK ខេត្តកំពង់ស្ពឺ នាកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព, អង្គការសហប្រជាជាតិ នឹងត្រូវការបង្កើនចំនួនកម្លាំងរក្សាសន្តិភាពទ្វេរដងដែលត្រូវទទួលបានការហ្វឹកហ្វឺន ឱ្យមានវិជ្ជាជីវៈច្បាស់លាស់ដើម្បីបំពេញការងារបានឱ្យស័ក្តិសិទ្ធ ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នបុគ្គលិកយោធា ប៉ូលីស និងជនស៊ីវិលជាង ១០០,០០០នាក់ មកពី១២៥ប្រទេស កំពុងបម្រើក្នុងប្រតិបត្តិការរក្សាសន្តិភាពចំនួន១៤ នៅលើពិភពលោក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ការហ្វឹកហាត់មានគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិលើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាម អង្គការសហប្រជាជាតិ ត្រូវការការសន្យាច្បាស់លាស់ពីរដ្ឋសមាជិករបស់ខ្លួនក្នុងក្របខ័ណ្ឌថ្មី នៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព (Peacekeeping Capability Readiness System) ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកថា ចំពោះកម្ពុជាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ (១៤ ធ្នូ ១៩៥៥) កន្លងទៅថ្មីៗនេះ គឺជាខួប៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ដែលជាអង្គការអន្តរជាតិធំជាងគេ ក្នុងពិភពលោក និងមានគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។ ក្នុងន័យនេះកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាពចាប់តាំងពីឆ្នាំ២០០៦មក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នាយទាហាន ពលទាហានចំនួន ៩,៨២៤នាក់ បានចូលរួមបំពេញបេសកកម្មប្រកបដោយជោគជ័យ និងចំនួន៦២៧នាក់ ដែលបានបញ្ចប់និងកំពុងបំពេញ បេសកកម្មក្នុង ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ីប, ស៊ីរី, ម៉ាលី លើ មុខជំនាញក្នុងវិស័យរក្សាសន្តិភាពជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និងការកំទេចគ្រាប់ មិនទាន់ផ្ទុះដែលជំនាញ ទាំងនេះត្រូវបានទទួលស្គាល់ និងការកោតសរសើរជាលក្ខណៈអន្តរជាតិ។ នាយទាហានទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់ស្ថិរភាព មួយផ្នែកនៃពិភពលោកផងដែរ។

ប្រមុខការទូតកម្ពុជាថ្លែងដោយភាពជឿជាក់ថា ឆ្លងកាត់បទពិសោធន៍ទាំងនេះជឿជាក់ថាសិក្ខាកាម អន្តរជាតិទាំងអស់បានរៀនសូត្រច្រើនពីកម្ពុជា ហើយកម្ពុជាខ្លួនឯងក៏បានដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗថែមទៀតពីការពិភាក្សាស៊ីជម្រៅ ក្នុងវគ្គ ហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀតក្នុងប្រតិបត្តិការរក្សាសន្តិភាពទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង