**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ប្រធានាធិបតីអ៊ុយក្រែន ត្រូវការឲ្យអឺរ៉ុបនិងអាមេរិក ឯកភាពគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចបាន សន្តិភាពដែលរឹងមាំយូរអង្វែង

ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ថា រូបលោកត្រូវការឱ្យអឺរ៉ុបនិងសហរដ្ឋអាមេរិក មានការឯកភាពគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចបាន សន្តិភាពដែលរឹងមាំយូរអង្វែងមួយ ខណៈ​លោក ហ្សេលេនស្គី ជួបជុំជាមួយបណ្តាមេដឹកនាំអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលចុងក្រោយរបស់ពួកគេ មុនការឡើងកាន់អំណាច របស់​ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំ នឹងវិលត្រឡប់ទៅកាន់អំណាចនៅសេតវិមានសាជាថ្មី នៅខែក្រោយនេះ ខណៈរូបលោកធ្លាប់បានសន្យាថា នឹងនាំមកនូវការបិទបញ្ចប់យ៉ាងឆាប់រហ័ស សម្រាប់សង្រ្គាមអ៊ុយក្រែន ជាជម្លោះដែលអង្គការ NATO និយាយថា បានផ្តាច់ជីវិត​និងបង្កឱ្យរបួស មនុស្សសរុបយ៉ាងហោចជាង១លាននាក់ គិតចាប់់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ២០២២មក។

ក្រោយជួបពិភាក្សាជាមួយសមភាគីសហភាពអឺរ៉ុប លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការធានាពីសំណាក់អឺរ៉ុបតែឯង គឺនឹងមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបន្តថា វានឹងជារឿងពិបាកខ្លាំង សម្រាប់ឱ្យអឺរ៉ុបជួយគាំទ្រ​អ៊ុយក្រែនតែឯង ដោយពុំមានការចូលរួមពីសហរដ្ឋអាមេរិក ហើយលោកបានទទូចឱ្យភាគីទាំងពីរ ធ្វើការជាមួយគ្នា។ បើតាមលោក ហ្សេលេនស្គី មានតែសហរដ្ឋអាមេរិករួមគ្នាជាមួយអឺរ៉ុបទេ ទើបពិតជាអាចបញ្ឈប់លោក ពូទីន ហើយសង្រ្គោះអ៊ុយក្រែនបាន។

គួរបញ្ជាក់ថា ទីក្រុងកៀវនិងសម្ព័ន្ធមិត្តអឺរ៉ុប ព្រួយបារម្ភថា ការវិលត្រឡប់របស់លោក ត្រាំ មានន័យថា គណបក្សសាធារណរដ្ឋ អាចនឹងកាត់បន្ថយគាំទ្រ សម្រាប់យោធារបស់អ៊ុយក្រែន ហើយបង្ខំឱ្យលោក ហ្សេលេនស្គី ធ្វើការលះបង់ក្នុងលក្ខណៈ​ដ៏ឈឺចាប់ ឱ្យទៅទីក្រុងមូស្គូ។ ក្រុមមន្រ្តីអឺរ៉ុបធ្លាប់បានព្រមាន ប្រឆាំងនឹងការព្យាយាមបង្ខំ កិច្ចព្រមព្រៀងលើអ៊ុយក្រែន ហើយបាននិយាយថា មានតែទីក្រុងកៀវប៉ុណ្ណោះ ដែលអាចសម្រេចថា តើពេលណាដែលត្រូវចរចាជាមួយរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង