**នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស**រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់**ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ**សម្តេចធិបតី៖ គុណភាពអប់រំ អាស្រ័យលើគុណភាពគ្រូ ទោះមានឧបករណ៍ទាន់សម័យ បើកម្រិតគ្រូនៅតែបង្រៀនតាមជំនាន់១០ឆ្នាំ ឬ២០ឆ្នាំមុន គឺមិនអាចដើរទាន់សម័យឌីជីថលទេ**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

ប្រធានាធិបតីចិន អះអាងថា ម៉ាកាវគួរតែ ដើរឱ្យទាន់តាមនិន្នាការនៃសម័យកាល និងដើរតួនាទីកាន់តែធំទូលាយនៅលើឆាកអន្តរជាតិ

ម៉ាកាវ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ម៉ាកាវគួរតែ ដើរឱ្យទាន់តាមនិន្នាការនៃសម័យកាល និងដើរតួនាទីកាន់តែធំទូលាយនៅលើឆាកអន្តរជាតិ ខណៈមេដឹកនាំចិនរូបនេះជំរុញឱ្យមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោកនេះបង្ហាញភាពក្លាហានដើម្បីផ្លាស់ប្ដូរ និងច្នៃប្រឌិតថែមទៀត។

លោក ស៊ី បានអំពាវនាវឱ្យម៉ាកាវ រៀបចំផែនការអភិវឌ្ឍន៍អនាគតរបស់ខ្លួនតាមបែបវិទ្យាសាស្រ្ត និងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងតំបន់ Greater Bay ដែលរួមមានមជ្ឈមណ្ឌលហិរញ្ញវត្ថុជិតខាងនៃទីក្រុងហុងកុង និងខេត្តក្វាងទុង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចុះផ្សាយនៅថ្ងៃសុក្រទី២០ ខែធ្នូ។

លើសពីនេះ លោក ស៊ី ក៏បានអំពាវនាវឱ្យម៉ាកាវកាន់តែបើកចំហ និងបរិយាប័ន្នដើម្បីជ្រើសរើសអ្នកមានទេពកោសល្យពីទូទាំងពិភពលោក និងបង្ហាញសមិទ្ធផលកាន់តែច្រើននៅលើឆាកអន្តរជាតិ។

លោក ស៊ី បានទៅដល់អតីតឧបទ្វីបព័រទុយហ្គាល់ កាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ លោកក៏បានទៅទស្សនាតំបន់ផ្សេងៗនៃតំបន់រដ្ឋបាលស្វយ័តមួយនេះ រួមទាំងសាកលវិទ្យាល័យ និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

គួរជម្រាបថា ដំណើរ ទស្សនកិច្ចទៅ កាន់ ម៉ាកាវ គឺជា លើក ទី បី របស់ លោក ស៊ី ក្នុង តំណែង ជា ប្រធានាធិបតីចិន។ ទន្ទឹមគ្នា រដ្ឋធានីប៉េកាំងបានសរសើរម៉ាកាវមិនដាច់ពីមាត់ចំពោះភាពស្មោះត្រង់ និងស្ថិរភាពរបស់ខ្លួន ដោយជាងពាក់កណ្តាលនៃចំនួនប្រជាជន៧សែននាក់របស់ម៉ាកាវ បានធ្វើអន្តោប្រវេសន៍ពីប្រទេសចិនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។

មែនទែនទៅ តំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ទីក្រុងម៉ាកាវ គឺជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិន ដែលល្បែងស៊ីសងមានភាពស្របច្បាប់ ខណៈសេដ្ឋកិច្ចម៉ាកាវពឹងផ្អែកខ្លាំងលើឧស្សាហកម្មកាស៊ីណូ ដែលរួមចំណែកប្រហែល៨០ភាគរយនៃចំណូលពន្ធក្នុងតំបន់។ គួរបញ្ជាក់ថា ម៉ាកាវបានត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ចិនវិញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ដែលគ្រប់គ្រងក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចគ្នានឹងហុងកុងដែរ៕

អត្ថបទដែលជាប់ទាក់ទង