ឯកឧត្តម ចាន់ ស៊ីណាត ជួបប្រជុំពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារ ឧតុនិយមអន្តរជាតិរបស់បារាំង
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបប្រជុំជាមួយនឹងតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំង (MFI) នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះបានគូសរំលេច និងផ្តោតទៅលើការពង្រឹងទ្វេឡើងនូវកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពក្នុងការធ្វើទំនើបកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ដែលជាកិច្ចការសំខាន់សម្រាប់គ្រប់វិស័យ៕