**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC

សម្តេច ឃួន សុដារី៖ កម្មវិធីនយោបាយគណបក្សប្រជនកម្ពុជាគឺប្រជាពលរដ្ឋទទួលបាននូវភោគផលនៃការអភិវឌ្ឍគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានផ្តំាផ្ញើដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តខិតខំអនុវត្តនូវគោលការណ៍ កម្មវិធីនិងការចាត់តំាងរបស់គណបក្សឱ្យបានសម្រេច ក្នុងការបម្រើសង្គមជាតិ ដោយស្មារតីទទួលខុសត្រូវ នៅក្នុងនាមសមាជិកគណបក្សដឹកនាំប្រទេសដែលបានរួមសុខរួមទុក្ខជាប្រជាជនពលរដ្ឋនៅគ្រប់កាលៈទេសៈជារៀងរហូតមក។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងការឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលនិងបំពេញបន្ថែមនូវសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់នៅក្នុងការធានាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវភោគផលនៃការអភិវឌ្ឍដោយមិនទុកចោលពលរដ្ឋណាម្នាក់នោះឡើយ។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានប្រែក្លាយជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកបន្តវេនរបស់គណបក្សប្រកបដោយសមត្ថភាព និងមានឆន្ទៈមោះមុត នៅក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការចម្រើន ទាន់សម័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្នេហាជាតិ ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ដោយអនុវត្តនូវគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។ ត្រូវពង្រីកសមាជិកបក្សជាប់ជាប្រចាំគឺរក្សាចាស់បង្កើតថ្មី ធ្វើយ៉ាងណាឱ្យគណបក្សទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខៗទៀត ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ តាមដានសភាពការណ៍ជាតិ អន្តរជាតិ ឱ្យបានជាប់ជាប្រចាំពិសេសត្រូវចូលរួមឱ្យបានសកម្ម វាយបកទៅក្រុមប្រឆំាងជ្រុលនិយម ដែលមានចេតនាទុច្ចរិតបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។

សម្តេចរដ្ឋសភាធិបតី បានរំលឹកថាសុខសន្តិភាពនៅកម្ពុជា បានមកដោយលំបាកនេះ ជាការលះបង់យ៉ាងធំធេងរបស់ប្រមុខដឹកនាំគណបក្សគឺ សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ ក្នុងពេលបណ្តាជាច្រើននៅលើសកលលោកបានកំពុងជួបប្រទះនិងរងគ្រោះដោយសារសង្រ្គាម។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសបណ្តោយឱ្យបាត់បង់សុខសន្តិភាព ទើបនាំគ្នាសោកស្តាយ និងស្រែកហៅរកសន្តិភាពនោះឡើយ។ សុខសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ គ្មានសន្តិភាពគឺគ្មានអ្វីៗទំាងអស់។

សម្តេចមហារដ្ឋសភាធិការធិបតី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាបន្តអនុវត្តរបបជីវភាពគណបក្សឱ្យបានទៀងទាត់ មានរបបប្រជុំ របបចុះមូលដ្ឋាន។ រួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលគណបក្សសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ ជូនជាតិ និងប្រជាជន។

សម្តេចបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះក៏មិនត្រូវភ្លេចពីការតាមដានយកចិត្តទុកដាក់ពីសុខទុក្ខសមាជិកសមាជិកាឱ្យបានជាប់ជាប្រចាំ មានចិត្តសន្តោសប្រណៃរវាងគ្នានិងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានសុខដុមរមនាក្នុងក្រុមការងារ ក្នុងសាខាគណបក្ស ដែលជាមូលដ្ឋានគ្រឹះនៃសុខដុរមនានៅក្នុងសង្គមជាតិទំាងមូល។

សូមជម្រាបថាសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានកែសម្រួលនិងបំពេញបន្ថែមនាពេលនេះ មានអនុប្រធានគណៈកម្មាធិការគណបក្សចំនួន២រូប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សចំនួន៤រូប និងសមាជិកគណៈកម្មាធិការគណបក្សគណៈកម្មាធិការគណបក្សចំនួន១០រូប ៕

អត្ថបទដែលជាប់ទាក់ទង