**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

នាយករដ្ឋមន្ត្រី៖ ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី ការបែងចែកដីជូនប្រជាជន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី,​ ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផល​ប្រយោជន៍ គឺតម្រូវឱ្យមាន​បណ្ណកម្ម​សិទ្ធិច្បាស់​លាស់, មានភាពរឹងមាំ​ក្នុងការ​គ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការ​រៀបចំ​ផែនការ​អភិវឌ្ឍ ​ផងដែរ។

ក្នុងពិធី​ ​”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់​ចាម” នាថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែល​អស់​មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបាន​ប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានា​ដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរ​អង្វែង, ជា​ផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កា​នៃសុខ​សន្តិភាព ហើយនេះជាការបើក​ទំព័​រ​ថ្មី​មួយ​ក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធ​បានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់ គឺឆ្លងកាត់ពីការលំបាក, ឆ្លងកាត់ពី​ការបែងបាក់ រហូតមក​ដល់ការ​រស់រានមានជីវិត, មានការបែងចែកផលនៃសន្តិភាព និងពេលនេះជា​សក្ខីភាពនៃការទទួល​ផលពិតប្រាកដ​ និង យូរអង្វែង សម្រាប់ការកាន់កាប់ដីធ្លីជាកម្មសិទ្ធិរឹងមាំ ក្នុងការអភិវឌ្ឍ និងទទួលបានមនុញ្ញផល។

សម្ដេចធិបតីបញ្ជាក់បន្តថា «ឈរលើបទពិសោធន៍នេះ ទើបរាជរដ្ឋាភិបាល ​បានចាត់ទុកការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាព ដោយចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការតភ្ជាប់​ទាំង​មនុស្ស, សេដ្ឋកិច្ច និងបម្រើការរីកចម្រើនដល់មូល​ដ្ឋាន និងសង្គមជាតិទាំងមូល។ ព្រមជា​មួយគ្នា​នេះដែរ, ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី,​ ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផល​ប្រយោជន៍ គឺតម្រូវឱ្យមាន​បណ្ណកម្ម​សិទ្ធិច្បាស់​លាស់, មានភាពរឹងមាំ​ក្នុងការ​គ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការ​រៀបចំ​ផែនការ​អភិវឌ្ឍ ​ផងដែរ»។

សម្តេចបវរធិបតី បានលើកឡើងអំពីពាក្យ “ផ្ការីកនៃសន្តិភាព” ផ្ការីក​ដែល​ទទួល​បានដោយនយោបាយឈ្នះ-ឈ្នះ, ផ្ការីកដើម្បីផ្តល់ភាពញញឹម, ការស្រលាញ់គ្នា, ការថែរក្សាគ្នា, ការថែរក្សាសន្តិភាព និងការទទួលផលនៃសុខសន្តិភាពទាំងអស់គ្នា ហើយយន្តការផ្ការីកក្នុងការ​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ ដោយផ្ការីកជាមួយរាជរដ្ឋាភិបាល គឺស្រស់បំព្រងជាមួយគ្នា។ ដូចនេះ​ថ្ងៃ​នេះ, សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរាំវង់សន្តិភាពផ្ការីក, កែប្រែដីដែលធ្លាប់តែស្រពោន, ពោរពេញ​ទៅ​ដោយមីន និងគ្រាប់មិន​ទាន់ផ្ទុះ អាចទទួលបានការសម្អាតឱ្យមានសុវត្ថិភាព និងបណ្ណកម្មសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋអាចដាំដុះ និង​បំពេញសេចក្តីត្រូវការក្នុងការស់នៅ ប្រកបដោយសេចក្តីសុខសាន្ត ៕

អត្ថបទដែលជាប់ទាក់ទង