**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរសម្អាតអនាម័យបរិស្ថាន នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឱ្យបានស្អាតល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**ឧត្តមសេនីយ៍ មីន អ៊ោងឡាំង៖ ទោះបីជាមានការអញ្ជើញឱ្យដោះស្រាយជម្លោះប្រដាប់អាវុធតាមរយៈការសន្ទនានយោបាយ និងការចរចា ក៏ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតែបន្តមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងតំបន់**ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ចុះហត្ថលេខាលើច្បាប់ថវិកាឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បញ្ជា ឱ្យ ស៊ើបអង្កេត សុវត្ថិភាព ផ្លូវអាកាស ក្រោយមានគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្ស១៧៩នាក់**សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិកអនាម័យក្នុងផ្ទះសំណាក់ ប្រទះឃើញក្នុងវ៉ាលី បង្កការភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

អនុសាសន៍សំខាន់ៗ ៦ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី

ភ្នំពេញ៖ ខាងក្រោមនេះជាអនុសាសន៍សំខាន់ៗ ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី” ៖

១. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់ សព្វគ្រប់នៅឆ្នាំ២០២៥, ហើយ រដ្ឋបាលខេត្ត ត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និង ស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី- ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

២. នៅពេលដីធ្លីត្រូវបានចុះបញ្ជី មានបណ្ណកម្មសិទ្ធិរួចរាល់ហើយ ប្រជាជនយើងទទួលបានសុវត្ថិ ភាពផ្លូវច្បាប់ មានតម្លៃសេដ្ឋកិច្ចកាន់តែខ្ពស់។ ដូច្នេះ លោកតា លោកយាយ អ៊ំ ពូ មា មីង បង ប្អូនប្រជាពលរដ្ឋ ត្រូវបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការ ប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជាពិសេស សម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ- ឧស្សាហកម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង នាំចេញ។

៣. បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែងដែលត្រូវរក្សាឱ្យមាន តុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និង ការកម្សាន្ត តាមរយៈការរៀបចំបំពេញ ឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និង ការអភិវឌ្ឍដោយចីរភាព។ លើកិច្ចការនេះ សម្តេចបវរធិបតី ស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ការរៀបចំ ក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និង ស៊ីវិល័យ។

៤. ចំពោះការងារនគរូបនីយកម្ម សម្តេចបវរធិបតី ស្នើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរី ជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យ បានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈាន ឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះ ដឹង និង មានភាតរភាពជាបងប្អូន។

៥. លើមូលដ្ឋាននៃទស្សនាទាន “ការងាររៀបចំដែនដី” សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង រដ្ឋបាលរាជធានី-ខេត្ត ជំរុញការ កសាងផែនការប្រើប្រាស់ដី បង្កើតជារបៀងសេដ្ឋកិច្ច ឱ្យស្របតាមសក្តានុពលអំណោយ ផលពីធម្មជាតិនៃធនធានដី ទៅតាមភូមិសាស្ត្រដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់តាម វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា កសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ជាដើម ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និង ឈានទៅបង្កើនចំណូលរបស់ ប្រជាជន ប្រែក្លាយសក្តានុពលនេះទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាឧទាហរណ៍ ខេត្តកំពង់ចាម ជាតំបន់វាលទំនាបកណ្តាលនៃទន្លេមេគង្គ អាចរៀបចំជារបៀងយុទ្ធសាស្ត្រ តភ្ជាប់ភូមិភាគឦសាន្តមកតំបន់សក្តានុពលកណ្តាលនៃកម្ពុជា ភ្ជាប់ទៅរាជធានីភ្នំពេញ ផង និងជាប់ខេត្តជុំវិញបឹងទន្លេសាប ផង។

៦. ដោយឡែក ខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់លើសក្តានុពលកសិ-ឧស្សាហកម្ម ដើម្បី ជំរុញឱ្យខេត្តនេះ ក្លាយជាមជ្ឈមណ្ឌលកែច្នៃផងដែរ ដើម្បីបង្កើតការងារ និងចំនូលបន្ថែម ជូនប្រជាពលរដ្ឋឱ្យបានច្រើនថែមទៀត។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង រដ្ឋបាលខេត្ត និង មន្ទីរជំនាញ យកចិត្តទុកដាក់បន្ថែមលើការជំរុញការងារអប់រំ និងបណ្តុះ បណ្តាលជំនាញបច្ចេកទេសដល់យុវជន៕

អត្ថបទដែលជាប់ទាក់ទង