**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងារយុវជននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ចំនួន៧៩រូប ដែលនឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលក្នុងនោះ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី មានចំនួន៤៦រូប និងនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវ៉ែលហ្សេឡង់មានចំនួន៣៣រូប។

នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលនៃប្រទេសនូវ៉ែលហ្សេឡង់ ដែលតែងតែចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ តាមរយៈការផ្តល់ឱកាសឱ្យនិស្សិតខ្មែរចូលរួមប្រឡងប្រជែងសមត្ថភាព ទទួលបានជ័យលាភីទៅបន្តការសិក្សាតាមជំនាញរបស់ខ្លួននៅប្រទេសជឿនលឿន ដើម្បីក្លាយជាធនធានដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងប្រទេសមានចំនួន១០៣៦រូប ចំណែករដ្ឋាភិបាលនៃប្រទេសនូវ៉ែលហ្សេឡង់វិញ ពីតាំងឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងប្រទេសមានចំនួន៣៧៣រូប ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរដល់និស្សិតគ្រប់រូប ដែលបានយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ រហូតទទួលបានជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់នៅពេលនេះថា ជាយុវជនគំរូដ៏ប្រពៃថ្លៃថ្លា និងជាសសរទ្រូងនៃប្រទេសជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តផ្តោតការយកចិត្តទុកដាក់លើវិស័យ អាទិភាពទាំង៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្របញ្ចកោណដំណាក់កាលទី១។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់ប្អូនៗនិស្សិតជ័យលាភីទាំងអស់ឲ្យ ប្រែក្លាយខ្លួនជាទូតសុឆន្ទៈដ៍សំខាន់១រូបរបស់ប្រទេសជាតិ ដែលជួយផ្សព្វផ្សាយ​ អំពីរឿងពិតជាក់ស្តែង អំពីវឌ្ឍនភាព អំពីវប្បធម៌ អរិយធម៌ និងសាសនា។ ហេតុនេះ សូមប្អូនៗជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាយើងឲ្យបានច្រើន និងជួយផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍នានានៅកម្ពុជាយើង ជាពិសេសប្រាសាទអង្គរវត្ត និងតំបន់ឆ្នេររបស់យើង ដើម្បីទាក់ទាញប្រជាជនអូស្ត្រាលី និង នូវ៉ែលហ្សេឡង់ និងបណ្តាមិត្តភក្តិបរទេសដែលប្អូនៗស្គាល់ ឱ្យគេមកលេងប្រទេសកម្ពុជាយើងឱ្យបានច្រើន។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យក្រុមការងារយុវជននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ គ្រប់ទីក្រុង និងតំបន់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងជួយព្យាយាមដោះស្រាយតម្រូវការរបស់និស្សិត នៅអំឡុងមុនពេលធ្វើដំណើរទៅសិក្សា អំឡុងពេលស្នាក់នៅសិក្សានៅក្រៅប្រទេស និងអំឡុងពេលធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តផ្តល់ភាពកក់ក្តៅដល់បងប្អូននិស្សិតខ្មែរយើង ៕

អត្ថបទដែលជាប់ទាក់ទង