អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ
ភ្នំពេញ៖ ការបណ្តុះបណ្តាលបុគ្គលិកឲ្យយល់ដឹងអំពីសន្តិសុខសាយប័រគឺជាការការពារស្ថាប័ន និងខ្លួនឯងផ្ទាល់អំពីការគំរាមកំហែងនៃបទល្មើសបច្ចេកវិទ្យា។ បទល្មើសបច្ចេកវិទ្យារួមមាន Hacking, Phishing, malware, ransomware, និង Data breaches ជាដើម ។
គោលបំណងនៃការបណ្តុះបណ្តាលនេះដើម្បីឲ្យបុគ្គលិកយល់ដឹងអំពីការការពារខ្លួន និងស្ថាប័នរបស់ខ្លូនឲ្យបានល្អប្រសើរ។
ធាតុផ្សំសំខាន់ៗនៃការបណ្តុះបណ្តាលសន្តិសុខសាយប័រមានដូចជា:
– Understanding cyber threats: គឺជាការបញ្ច្រាបចំណេះដឹងឲ្យបុគ្គលិកយល់អំពីការគំរាមកំហែងនៃប្រភេទបទល្មើសបច្ចេកវិទ្យា មានដូចជា ការផ្ញើសារក្លែងបន្លំ(phishing emails) គេហទំព័រក្លែងក្លាយ( fake websites) ជាដើម
– Recognizing Suspicious Activity: គឺការបញ្ច្រាបចំណេះដឹងឲ្យយល់អំពីសញ្ញាណនៃបទល្មើស ដូចជា ការផ្ញើសារ ឬអ៊ីម៉ែលមិនប្រក្រតី ឬការស្នើសុំចូលប្រើប្រាស់ឧបករណ៍ ប្រព័ន្ធដែលគួរសង្ស័យ
– Safe use of technology: គឺជាការណែនាំឲ្យប្រើប្រាស់ឧបករណ៍ឌីជីថល ប្រតិបត្តិការប្រព័ន្ធណែតវើក(Accessing Network) ការរៀបចំទុកដាក់ពាក្យ ឬលេខសម្ងាត់ឲ្យមានសុវត្ថិភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការប្រើប្រាស់ Wi-Fi សាធារណៈ ហើយធ្វើបច្ចុប្បន្នភាព Software ឲ្យបានទៀងទាត់
– Phishing Simulations : សិក្សាឈ្វេងយល់កំណត់អត្តសញ្ញាណការវាយប្រហារក្លែងបន្លំ ឬសារអេឡិចត្រូនិច(Email)ដែលគួរឱ្យសង្ស័យ
– Password Management: ជម្រុញឲ្យប្រើប្រាស់េលខសម្ងាត់ពិបាកទស្សទាញ ដើម្បីរក្សាសុវត្ថិភាព
– Incident Reporting: បង្រៀនបុគ្គលិកឲ្យដឹងអំពីការគំរាមកំហែងសន្តិសុខសាយប័រ ដើម្បីធ្វើសេចក្តីរាយការណ៍មកកាន់អ្នកជំនាញបន្ទាន់ ក្នុងករណីមានការគំរាមកំហែង ឬការវាយប្រហារ
– Data Protection: ពន្យល់ ឬណែនាំឲ្យចេះរក្សាទុកដាក់តាមចំណាត់ថ្នាក់នៃឯកសារ
ដូចនេះអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងពីសន្តិសុខសាយប័រគឺជួយកាត់បន្ថយហានិភ័យលើបណ្តាញអ៊ិនធឺណិតដែលជាមូលហេតុចម្បងមួយនៃការរំលោភបំពានសុវត្ថិភាព បង្កើត និងបង្កើនការយល់ដឹងការយល់ដឹងអំពីសុវត្ថិភាពសន្តិសុខសាយប័រនៅក្នុងស្ថាប័ន ឬអង្គភាព ការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជនជាដើម៕