**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ សម្រាប់ពិធីបុណ្យណូអ៊ែល។ នេះជាលើកទី ៤ ក្នុងឆ្នាំ ២០២៤នេះ ដែលឯកឧត្តម ហ៊ុន ម៉ានី បានឆ្លៀតពីភាពមមាញឹកនៃការងារ ដើម្បីទៅជួបកុមារអង្គការផ្ទះបាយកុមារ។

វត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានជាវត្តមានសមាជិកគ្រួសាររបស់កុមារនៅ ផ្ទះបាយកុមារ ភាពស្និទ្ធស្នាលបានបង្ហាញយ៉ាងច្បាស់ តាមរយៈស្នាមញញឹមរបស់កុមារ និងពាក្យសម្ដីពោលឡើង ដោយហៅ ឯកឧត្តម ហ៊ុន ម៉ានី ជាប៉ាចេញពីមាត់កុមារគ្រប់រូប។

ក្រោយទទួលបានការស្វាគមយ៉ាងកក់ក្ដៅបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានក្រើនរម្លឹកទៅកាន់កុមារគ្រប់រូបឱ្យប្រឹងប្រែងរៀនសូត្រជាចាំបាច់ និងចៀសឆ្ងាយពីសកម្មភាពណាមួយដែលសង្គមមិនទទួល។

ឯកឧត្តមលើកឡើងដែរថា ក្នុងនាម ឯកឧត្តម ជាប៉ា របស់កូនៗ គឺនឹងបន្តជួប និងគាំទ្រជួយរៀងរាល់ឆ្នាំ។ ជាក់ស្ដែងសម្រាប់ឱកាសជួបនាថ្ងៃនេះ ក៏មានសប្បុរសជនបានចូលរួមជួយជាថវិកា បានជាង ១ម៉ឺនដុល្លារ រួមទាំងអង្ករមួយចំនួនសម្រាប់ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ក្នុងការផ្គត់ផ្គង់គាំទ្រជួយដល់កុមារជាច្រើនផងដែរ។

ជាធម្មតារៀងរាល់ឆ្នាំ  ឯកឧត្តម ហ៊ុន ម៉ានី តែងចុះមកសួរសុខទុក្ខ និងនាំយកកាដូជូនកុមារនៅ អង្គការផ្ទះបាយកុមារ ២ដងក្នុង ១ឆ្នាំ គឺក្នុងឱកាសថ្ងៃសិទ្ធិកុមារ និងឱកាសបុណ្យណូអ៊ែល។ សម្រាប់ឆ្នាំ ២០២៤នេះវិញ ឯកឧត្តម បានអញ្ជើញមក អង្គការផ្ទះបាយកុមារចំនួន ៤លើក រួមមានឱកាសថ្ងៃ សិទ្ធិកុមារ ១មិថុនា ការអញ្ជើញផ្ដល់ការថតរូបជាមួយកុមារគ្រប់រូបទុកជាអនុស្សាវរីយ៍កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ការជួបជាមួយអាណាព្យាបាលកាលពីថ្ងៃទី ១២ ខែធ្នូ និងការជួបជាមួយកុមារក្នុងការផ្ដល់ជូនកាដូនាពេលនេះ។

អង្គការផ្ទះបាយកុមារគឺជាអង្គការមួយដែលផ្តល់អាហាររូបត្ថម្ភដល់កុមារ នាពេលព្រឹក និងពេលថ្ងៃត្រង់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅវ៍ដល់កុមារទូទៅដែលមិនមានអាហារគ្រប់គ្រាន់នៅឯផ្ទះ។ កុមារអាចមកទទួលអាហារនៅទីនេះដោយឥតគិតថ្លៃ។ អង្គការមួយនេះ ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១១ ហើយបានបន្តបេសកកម្មការងាររបស់ខ្លួន មកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង