**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

ភ្នំពេញ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយ សាមគ្គីភាពមហាគ្រួសារខ្មែរ និងការយល់ដឹងអំពីការងារព្រំដែន។

តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ បានបញ្ជាក់អះអាងជូនប្រជាពលរដ្ឋអ្នកចូលរួមទាំងអស់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី របស់រាជរដ្ឋាភិបាល តាំងពីជំនាន់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាពិសេសឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែតឡើយ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសានសម្រាប់ជើងទី១១ នេះ ប្រជាពលរដ្ឋជិត ២០០នាក់ បានធ្វើទស្សនកិច្ចផ្ទាល់នៅលើតម្រាយផ្លូវតាមខ្សែក្រវាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ៦៩ នៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ រហូតដល់បង្គោលព្រំដែនលេខ៦៥ ច្រកទ្វារព្រំដែនឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅលើផ្លូវក្រវាត់ព្រំដែនដែលសាងឡើងដោយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ។

បន្ទាប់មក ក្រុមប្រជាពលរដ្ឋបានបន្តដំណើរទៅមើលបង្គោលព្រំដែនលេខ៤៨/២១(១) នៅច្រកដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានចូលទស្សនារមណីដ្ឋានភ្នំណាមលៀមុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានថ្លែងដោយស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបានបោះបង្គោលព្រំដែនបានយ៉ាងត្រឹមត្រូវ និងរឹងមាំជាមួយប្រទេសជិតខាង និងបានអះអាងថា «លឺ១០០ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក១ដង»។

ពួកគេបញ្ជាក់អះអាងថា ការភូតកុហក និងបំភ្លៃការពិតនៅលើបណ្តាញសង្គមដោយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ។

ប្រជាពលរដ្ឋ ក៏បានសម្តែងការអរគុណយ៉ាងក្រៃលែងចំពោះទស្សនៈវិស័យវែងឆ្ងាយប្រកបដោយចក្ខុវិស័យច្បាស់លាស់និងយុទ្ធសាស្ត្រជ្រាលជ្រៅក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ឱកាសឱ្យមានដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលបានចាប់ផ្តើមកាលពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ នេះ សរុបមានចំនួន ១១ លើក ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួនជាង ២៤០០ នាក់ ដើម្បីសិក្សាស្វែងយល់ការពិត និងជម្រះមន្ទិលសង្ស័យជុំវិញបញ្ហាការបោះបង្គោលព្រំដែន នាពេលកន្លងមក។ ថវិកាចំណាយលើដំណើរទស្សនកិច្ចនេះ ឧបត្ថម្ភដោយ សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

អត្ថបទដែលជាប់ទាក់ទង