វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សុក ហៃ, លោក អែម ប៊ុន្នី និងលោកស្រី ពេជ ចរិយា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទក្នុងគ្រួសារមួយករណី បានដោយជោគជ័យ។
សំណុំរឿងវិវាទក្នុងគ្រួសារ នេះ គឺពាក់ព័ន្ធនឹងការធ្វេីអំណោយ (ប្រទានកម្ម) នូវទ្រព្យមួយចំនួន តាំងពីឆ្នាំ២០២២។ ករណីវិវាទខាងលើ ទេីបតែត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ដើម្បីស្នើសុំឱ្យជួយសម្រុះសម្រួល និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ចំពោះសំណុំរឿងវិវាទនេះ ដោយទទួលបានការស្នេីសុំពីគូភាគី បេីទោះបីចំថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកក៏ដោយ ក៏មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានធ្វើការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទជូនដល់គូភាគី៕