សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ និងលើកទឹកចិត្តភាសាខ្មែរ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតីបានថ្លែងថា ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ មិនត្រូវលុបបំបាត់បណ្ណាល័យនៅតាមសាលានោះឡើយ។
សម្តេចធិបតីបន្ថែមថា ផ្នត់គំនិតជោគជ័យសំខាន់ណាស់ សម្រាប់លើកកម្លាំងចិត្តដល់ការប្រឹងប្រែងក្នុងជីវិតសិក្សា និងជីវិតការងារ ហើយអាណាព្យាបាល និងគ្រូ ត្រូវរួមគ្នាកែប្រែអត្តចរិតកូនៗ៕