**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad

ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍

តំបន់ផលិតស្លឹកតែរបស់ចិនបានគ្រប់ដណ្តប់លើស្រុកនិងទីក្រុងចំនួនរាប់ពាន់ក្នុងខេត្តនិងតំបន់ចំនួន២០ ដើមតែមួយចំនួនលូតលាស់នៅទីខ្ពង់រាបដែលរយៈកំពស់ ២៦០០ម៉ែត្រ ដើមតែខ្លះលូតលាស់នៅកន្លែងដែលរយៈកំពស់ត្រឹមរាប់សិបម៉ែត្រប៉ុណ្ណោះ។ នៅប្រទេសចិន ចម្ការតែដែលមានទេសភាពស្អាតៗកំពុងក្លាយជាគោលដៅទេសចរ ដែលបានទាក់ទាញអ្នកទេសចរកាន់តែច្រើនឡើងៗទៅដើរលេងផង រកទិញផលិតផលស្លឹកតែដែលប្រកបដោយភាពច្នៃប្រឌិតផង បានចូលលេងហាងលក់តែ ឈ្វេងយល់ពីវប្បធម៌តែ ហើយចាប់អារម្មណ៍លើបម្រែបម្រួលថ្មីនៃសួនតែ ដែលបានបន្តជំរុញការអភិវឌ្ឍចម្រុះ នៃឧស្សាហកម្មស្លឹកតែចិនដោយឥតឈប់ឈរ។

* ចម្ការតែ + ទេសចរណ៍ ស្លឹកតែក្លាយជាស្លឹកជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករ
ការអភិវឌ្ឍដោយរួមបញ្ចូលរវាងចម្ការតែនិងទេសចរណ៍ គឺ ធ្វើឱ្យចម្ការតែក្លាយជាឧទ្យានទេសចរ ភ្នំដាំតែទេសភាពមានស្រស់ស្អាត ដែលមានតម្លៃសេដ្ឋកិច្ចផង និងតម្លៃអេកូឡូស៊ីផង។ ឥឡូវនេះការអភិវឌ្ឍចម្រុះរវាងការផលិតស្លឹកតែនិងវិស័យទេសចរជានិន្នាការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រទេសចិន។ ចម្ការតែប្រែជាសួនកម្សាន្ដ តំបន់ផលិតស្លឹកតែក្លាយជាតំបន់ទេសចរ ខណៈភ្នំតែបានក្លាយជាភ្នំមាស។ នៅភាគនិរតីប្រទេសចិន លក្ខណៈពិសេសនៃធម្មជាតិនិងវប្បធម៌ជនជាតិភាគតិចបានជួយឱ្យកសិករទីនោះអភិវឌ្ឍកាន់តែខ្លាំងឡើងៗ តាមរយៈការធ្វើទេសចរដើរលេងកម្សាន្ត ទេសចរចុះកម្មសិក្សាសម្រាប់សិស្សានុសិស្ស ដែលផ្តោតលើប្រធានបទ េតែ បានធ្វើឱ្យផ្ទះក្នុងជនបទលែងទុកចោល ហើយកសិករបង្កើនប្រាក់ចំណូល ភូមិឃុំទទួលបានការអភិវឌ្ឍ និងជួយលើកកម្ពស់ឧស្សាហកម្ម ។
ការអភិវឌ្ឍចម្រុះបានធ្វើឱ្យស្លឹកតែក្លាយជាស្លឹកជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករចិន។ តំបន់ផលិតស្លឹកតែចំនួនកាន់តែច្រើនរបស់ចិនមានអនាគតកាន់តែល្អបវរ។ ឧទាហរណ៍មួយទៀត ទីក្រុងឆុងឈីងបានរៀបចំសកម្មភាពផ្សព្វផ្សាយម៉ាកយីហោស្លឹកតែ បានធ្វើសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផ្នែកវប្បធម៌តែនិងប្រកួតគុណភាពស្លឹកតែ ដើម្បីទាក់ទាញអតិថជនដើរចូលក្នុងសួនតែ ផ្ទៃដីដាំដុះតែក្នុងខណ្ឌមួយនៃក្រុងឆុងឈីងបានលើសពី៧៣០០ហិកតា ចំណែកតម្លៃផលិតប្រចាំឆ្នាំនៃឧស្សាហកម្មស្លឹកតែប្រហែល ១១០០លានយាន់ប្រាក់ចិន។ ឧទាហរណ៍មួយទៀត ស្រុក ជីនចៃ ខេត្តអានហួយ ឥឡូវកំពុងខិតខំកសាងឧទ្យានស្លឹកតែរបស់ខ្លួន ដែលអាចផ្តល់សេវាកម្សាន្តមួយកញ្ចប់ជូនចំពោះភ្ញៀវទេសចរ ដូចជា ប៉េះស្លឹកតែ ឆាស្លឹកតែ ទស្សនាសិល្បៈឆុងតែបែបប្រពៃណីចិនជាដើម ឧស្សាហកម្មតែបានក្លាយជាឧស្សាហកម្មសសរស្ដម្ភនិងជាឧស្សាហកម្មបៃតងពិសេសរបស់កសិករក្នុងតំបន់ភ្នំនៅទីនោះ។

* តើផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ចិនមានអ្វីខ្លះ?
តែមិនត្រឹមជាស្លឹក មានក្លិនឈ្ងុយប្រហើរប៉ុណ្ណោះទេ វាអាចក្លាយជាផលិតផលច្នៃប្រឌិតថ្មីប្រភេទខុសគ្នា ដែលសមស្របនឹងតម្រូវការខុសគ្នារបស់អតិថជន។ ប៉ុន្មានឆ្នាំកន្លងមក កន្លែងផលិតស្លឹកតែជាច្រើនរបស់ចិនបានផ្តោតលើការអភិវឌ្ឍ “ឧស្សាហកម្មតែបូក ” ស្របពេលតែមួយ ពោលគឺស្វែងរកមធ្យោបាយប្រើប្រាស់ស្លឹកតែឱ្យកាន់តែច្រើនបែប ដូចជាផលិតភេសជ្ជៈតែរស់ជាតិថ្មី ធ្វើនំស្លឹកតែ ធ្វើមុខម្ហូបស្លឹកតែ របស់របរប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើពីស្លឹកតែជាដើម អត្រាប្រើប្រាស់ធនធានស្លឹកតែបានកើនឡើងជាបន្តបន្ទាប់។ ដែលបានធ្វើឱ្យផលិតផលស្លឹកតែកាន់តែច្រើនប្រភេទត្រូវបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ប្រភេទផលិតផលស្លឹកតែថ្មីដែលពេញនិយមមានដូចជា៖ ស្រាបៀរធ្វើពីស្លឹកតែ បង្អែមទឹកសណ្តែកនិងទឹកតែ ផលិតផលថែទាំស្បែកនិងសម្រស់ធ្វើពីពន្លកតែ ចាហួយតែ ទឹកក្រឡុករស់ជាតិថ្មីដែលលាយស្រារ៉ុមជាមួយទឹកតែជាដើម ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវជនចិន យុវជនចិនចំនួនកាន់តែច្រើនបានស្គាល់ឈ្មោះល្បីនៃចម្ការតែនៅតាមកន្លែងផ្សេងៗ និងធ្វើឱ្យពួកគេបានចាប់ផ្តើមដំណើរទេសចរពិសេសនៅសួនតែ។
នៅប្រទេសចិន ហាងតែបែបប្រពៃណីកាលពីបុរាណគឺស្ថិតនៅកន្លែងមិនសូរអ៊ូរអរ ប៉ុន្តែសព្វថ្ងៃនេះ អ្នកធ្វើអាជីវកម្មបើកហាងតែនៅក្នុងផ្សារទំនើប និងក្នុងរង្វង់ពាណិជ្ជកម្មដែលមានមនុស្សចេញចូលច្រើនកុះករ ភ្ញៀវអាចរកផឹកទិញតែច្រើនប្រភេទបានឆាប់ៗ ការតុបតែងហាងតាមលក្ខណៈវប្បធម៌ប្រពៃណីចិនដែលមើលទៅត្រជាក់ចិត្តផងទាន់សម័យផង ដូច្នេះបានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ឧស្សាហកម្មស្លឹកតែប្រទេសចិនអភិវឌ្ឍបែបចម្រុះ ពោលគឺ ឈរលើលក្ខណៈពិសេសនៃតំបន់ផលិតស្លឹកតែខុសគ្នា ផ្សារភ្ជាប់នឹងគម្រោងអភិវឌ្ឍជនបទពិសេសផង ផ្តល់នូវកម្មវិធីទេសចរតាមតម្រូវការរបស់ភ្ញៀវ , គាំទ្រសហគ្រាសផលិតស្លឹកតែល្បីល្បាញ កសាងសួនឧស្សាហកម្មតែរបស់ខ្លួន ដែលទាក់ទាញអតិថជនមកធ្វើទេសចរ និងជាស្លាកផ្សព្វផ្សាយពាណិជ្ជកម្មនៃសហគ្រាសផង ក្រៅពីនេះបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា AI ក៏ត្រូវបានយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍឧស្សាហកម្មតែផងដែរ។
សូមជម្រាបថា រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ជាពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី តាមការប៉ានប្រមាណដល់ឆ្នាំ២០២៥នឹងឡើងដល់ទំហំ ១៥ ម៉ឺនលានយាន់ប្រាក់ចិន។ ទីផ្សារអ្នកប្រើប្រាស់នៅចិនស្តារឡើងវិញជាបន្តបន្ទាប់ ខណៈពេលដែលទិដ្ឋភាពនៃការប្រើប្រាស់កាន់តែសម្បូរបែប សេដ្ឋកិច្ចចិនបាននិងកំពុងបង្ហាញនូវភាពរស់រវើកនិងភាពធន់ខ្លាំង។ កាលពីពាក់កណ្តាលខែធ្នូ មជ្ឈិមបក្សកាន់អំណាចចិនបានកំណត់ថា ការងារសេដ្ឋកិច្ចចិនឆ្នាំ២០២៥ នឹងផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដោយផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញឱ្យបច្ចេកវិទ្យានិងឧស្សាហកម្មអភិវឌ្ឍរួមបញ្ចូលគ្នា។ ការអភិវឌ្ឍចម្រុះនៃឧស្សាហកម្មស្លឹកតែ អាចឱ្យយើងនឹងឈ្វេងយល់ចំពោះការអភិវឌ្ឍរួមបញ្ចូលគ្នានៃឧស្សាហកម្មប្រទេសចិន ៕សូមជម្រាបថា រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ជាពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី តាមការប៉ានប្រមាណដល់ឆ្នាំ២០២៥នឹងឡើងដល់ទំហំ ១៥ ម៉ឺនលានយាន់ប្រាក់ចិន។ ទីផ្សារអ្នកប្រើប្រាស់នៅចិនស្តារឡើងវិញជាបន្តបន្ទាប់ ខណៈពេលដែលទិដ្ឋភាពនៃការប្រើប្រាស់កាន់តែសម្បូរបែប សេដ្ឋកិច្ចចិនបាននិងកំពុងបង្ហាញនូវភាពរស់រវើកនិងភាពធន់ខ្លាំង។ កាលពីពាក់កណ្តាលខែធ្នូ មជ្ឈិមបក្សកាន់អំណាចចិនបានកំណត់ថា ការងារសេដ្ឋកិច្ចចិនឆ្នាំ២០២៥ នឹងផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដោយផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញឱ្យបច្ចេកវិទ្យានិងឧស្សាហកម្មអភិវឌ្ឍរួមបញ្ចូលគ្នា។ ការអភិវឌ្ឍចម្រុះនៃឧស្សាហកម្មស្លឹកតែ អាចឱ្យយើងនឹងឈ្វេងយល់ចំពោះការអភិវឌ្ឍរួមបញ្ចូលគ្នានៃឧស្សាហកម្មប្រទេសចិន ៕

អត្ថបទដែលជាប់ទាក់ទង