មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ បានធ្វើការអង្កេត ត្រួតពិនិត្យ ផលិតផលផ្ទុកនៅលើម៉ូតូរម៉កកង់បី ដែលយកទៅ ចែកចាយទៅតាមបណ្តាទីតាំងផ្សេងៗ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថាជាប្រភេទ គ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក សរុបចំនួន ៧០០គីឡូក្រាម មិនសមស្របតាមលក្ខខណ្ឌតម្រូវ និងគ្មានសុវត្ថិភាព នៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ដូចនេះ សមត្ថកិច្ចចម្រុះបានសម្រេច ដកហូត និងយកទៅបំផ្លាញចោលតាមនីតិវិធី នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ ៕