**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

Sejong ជាទីក្រុងមួយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល

សេអ៊ូល៖ Sejong គឺជាទីក្រុងមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល ប៉ុន្តែមកទល់ពេលឥឡូវ ការផ្លាស់ប្តូររដ្ឋធានីនេះ បន្តមិនទាន់សម្រេចបានជាស្ថាពរនៅឡើយ។

គំនិតនៃការផ្លាស់រដ្ឋធានីចេញពីសេអ៊ូល ត្រូវបានផ្តួចផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun កាលពីឆ្នាំ២០០៣។ គោលបំណងរបស់លោក Roh នាពេលនោះ គឺចង់ចែករំលែកភាពស្តុកស្តម និងឥទ្ធិពលដែលបាន​មកប្រមូលផ្តុំ នៅក្នុងទីក្រុងសេអ៊ូល ជាមួយផ្នែកដទៃទៀតនៃប្រទេស ហើយលើកទឹកចិត្តដល់ការអភិវឌ្ឍតាមតំបន់ និងកាត់បន្ថយបញ្ហា​មនុស្សច្រើនកកកុញ នៅទីក្រុងសេអ៊ូល។

យ៉ាងណាក្តី ផែនការរបស់លោក បានជួបឧបសគ្គជាច្រើន រួមទាំងការជំទាស់ពីតុលាការធម្មនុញ្ញ កាលពីឆ្នាំ២០០៤។ ម៉្យាងវិញទៀត ប្រធានាធិបតីក្រោយៗមកទៀត ហាក់មិនសូវជាខ្នះខ្នែងអើពើ ចំពោះគម្រោងនេះឡើយ រីឯធុរជនធំៗ ក៏មានជំហរប្រឆាំងគំនិតនេះ ផងដែរ។

ទោះជាបែបនេះក៏ដោយ មកទល់ឥឡូវ ស្ថាប័ននិងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន បានធ្វើការរុះរើដោយជាបណ្តើរៗទៅកាន់ទីក្រុង Sejong សរុបគឺក្រសួងចំនួន១២ ត្រូវបានផ្លាស់ប្តូរទៅទីនោះ រួមមានទាំងក្រសួងអប់រំនិងបរិស្ថាន ខណៈក្រសួងចំនួន៥ទៀត រួមមានទាំងក្រសួងធំៗ ដូចជាក្រសួងការបរទេស និងក្រសួងការពារជាតិ បន្តនៅស្ថិតទីក្រុងសេអ៊ូល ដដែល រួមជាមួយសភាជាតិ និងការិយាល័យប្រធានាធិបតី។

ហេតុផលមួយទៀត ដែលគេមើលឃើញថា នៅពីក្រោយគំនិតចង់ផ្លាស់ប្តូររដ្ឋធានីរបស់កូរ៉េខាងត្បូង គឺបញ្ហាសន្តិសុខជាមួយកូរ៉េខាងជើង។ តំបន់ជាយភាគខាងជើងនៃទីក្រុងសេអ៊ូល មានចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ព្រំដែន DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។

ជាយូរមកហើយ មានក្តីបារម្ភថា ការវាយប្រហារភ្លាមៗណាមួយ ឆ្លងព្រំប្រទល់ចូលមក មុខជា​នឹងអនុញ្ញាតឱ្យកងទ័ពកូរ៉េខាងជើង ឈ្លានពានចូលដល់រដ្ឋធានីយ៉ាងឆាប់រហ័សបំផុត។ មួយវិញទៀត ទីក្រុងសេអ៊ូល ក៏ស្ថិតក្នុងរយៈចម្ងាយ អាចរងការវាយប្រហារ ពី​ការបាញ់ផ្លោងរបស់កូរ៉េខាងជើងផងដែរ ដូច្នេះហើយការរើរដ្ឋធានី ទៅកាន់ភាគខាងត្បូង នឹងជួយផ្តល់ ការការពារប្រសើរជាងមុន នៅពីក្រោយរនាំងធម្មជាតិផ្សេងៗ រួមមានដងទន្លេ និងជួរភ្នំជាដើម។ ទីក្រុង Sejong ស្ថិតនៅចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងត្បូង​ទីក្រុងសេអ៊ូល។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុង Sejong មានមនុស្សរស់នៅត្រឹមជាង៣៦០ ០០០នាក់ប៉ុណ្ណោះ។ ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរំពឹងថា នឹងចប់រួចរាល់ទាំងស្រុងនៅឆ្នាំ២០៣០៕

អត្ថបទដែលជាប់ទាក់ទង