**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព

អភិសន្ដិបណ្ឌិត ស សុខា អរគុណចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានផ្ញើសារថ្លែងអំណរគុណជូនចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិបបាល់ទះ ទាំង ៣១ក្រុម ដែលបានបញ្ជូនកីឡាករ ចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។ នេះជាការសាមគ្គីផ្ទៃក្នុងរបស់បាល់ទះជាតិយើង ដើម្បីផ្តល់ឱកាសឱ្យកីឡាករ មកពីបណ្តារាជធានី ខេត្ត បានបង្ហាញសមត្ថភាពរៀងៗខ្លួន។

ជាមួយនឹងការបញ្ចប់ព្រឹត្តិការណ៍ដ៏ធំនេះដោយជោគជ័យ ព្រមទាំងទទួលបានការគាំទ្រពីបងប្អូនមហាជន ទាំងក្នុងនិងក្រៅប្រទេស យើងមានភាគីនៅពីក្រោយឆាកជាច្រើន ដែលជួយជ្រោមជ្រែងការងាររៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមថ្លែងអំណរគុណដល់មន្រ្តីគ្រប់ផ្នែករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា មន្រ្តីគណៈកម្មការបច្ចេកទេស មន្រ្តីអាជ្ញាកណ្តាល ដែលបានរៀបចំការងារ និងដឹកនាំការប្រកួត តាំងពីដើមរហូតដល់ចប់។

ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណដល់ប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកបំពេញចន្លោះខ្វះខាត និងមិនប្រកាន់ការងារតូចធំ រហូតធ្វើឱ្យចរន្តការងារពីការប្រកួតមួយទៅការប្រកួតមួយទៀត និងពិធីបើក-បិទ ដំណើរការទៅដោយរលូនតាមការគ្រោងទុក។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏ដូចជាក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាថវិកានិងសម្ភារៈ រួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង នេះឡើង ដើម្បីអភិវឌ្ឍន៍បាល់ទះជាតិផង និងជាការបង្កើតនូវចំណីចក្ខុជូនបងប្អូនជនរួមជាតិ និងមិត្តអន្តរជាតិផង។

ក្នុងនោះដែរ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារផ្សាយផ្ទាល់សារព័ត៌មានត្រយង និងស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ដែលបានផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ នាំយកផ្ទាំងទស្សនីយភាពគ្រប់ការប្រកួតតាំងពីដើមរហូតដល់ចប់ ជូនបងប្អូនទាំងក្នុងនិងក្រៅប្រទេស បានទស្សនា តាមដានកីឡាករ ឬក្រុមដែលខ្លួនស្រលាញ់ចូលចិត្ត។ ក្នុងនោះផងដែរ ក៏សូមថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមអនឡាញ ដែលបានផលិតព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់។

អ្វីដែលមិនអាចភ្លេចបាននោះគឺ បងប្អូនក្រុមគ្រួសារបាល់ទះកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលា អញ្ជើញចូលទស្សនាការប្រកួតនៅពហុកីឡដ្ឋានជាតិផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមរៀងៗខ្លួន។ ក្នុងនាមប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំនឹងខិតខំព្យាយាមរៀបចំការប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ ជូនបងប្អូនជាបន្តបន្ទាប់នៅឆ្នាំ២០២៥ ខាងមុខ» ៕

អត្ថបទដែលជាប់ទាក់ទង