ឯកឧត្តម សរ សុពុត្រា ដឹកនាំប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បំពេញទស្សនកិច្ចនៅក្រុមហ៊ុន HUADIAN ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងដំណើរការផលិតថាមពលអគ្គិសនីដោយខ្យល់
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា នៅព្រឹក ថ្ងៃអង្គារ ទី ២៤ ខែធ្នូ ឆ្នំា ២០២៤នេះ បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន HUADIAN (FUJIAN) WINDPOWER CO.,LTD. ជាក្រុមហ៊ុនដែលអភិវឌ្ឍន៍ និងដំណើរការផលិតថាមពលអគ្គិសនីដោយខ្យល់។
គម្រោងដ៏លេចធ្លោមួយរបស់ក្រុមហ៊ុននេះ គឺ “Fujian Fuqing Haitan Strait Offshore Wind Farm” ថាមពលខ្យល់ក្រៅឆ្នេរ ស្ថិតនៅ ក្រុង ហ្វូជាន មានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបាន 302.8 មេហ្គាវ៉ាត់ និងផ្គត់ផ្គង់ថាមពលស្អាតដល់ប្រមាណ 50,000 គ្រួសារ ។