**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ឯកឧត្តម អ៊ុត សំអន អរគុណចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ទទួលបានលទ្ធផលល្អប្រសើរ និងផ្ដល់ភាពសុខសាន្ដ ដល់ពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្ត អានរបាយការណ៍បូកសម្រាប់លទ្ធផលការចាប់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។

ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍សំណេះសំណាលដោយថ្លែងអំណគុណ ចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងអ្នកចូលរួមសហការ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរបំផុត នាពេលកន្លងមក ធ្វើឲ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់ ផ្ដល់ភាពសុខសាន្ដ ដល់ប្រជាពលរដ្ឋ។

ទោះបីជាសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម មានលក្ខណៈស្ងប់ស្ងាត់ពុំមានហេតុការណ៍ អ្វីកើតឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់អស់លោក លោកស្រីមន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងបង្កើនការផ្សព្វផ្សាយ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ តាមរយៈការរៀបចំវេទិកាសាធារណៈ។

ដើម្បីអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលឯកឧត្តម អ៊ុត សំអន បានថ្លែងសង្កត់ធ្ងន់លើការងារ៖ ការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថាន, ការងារប្រឆាំងការជួញដូរមនុស្ស, ការងារប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាគិតរួមអនុវត្ត សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនថយចុះជាបន្តបន្ទាប់, ការផ្តល់សេវាសាធារណៈនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ជាកិច្ចចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការពង្រឹងយន្តការការងារ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មាសុវត្ថិភាព” គឺផ្ដោតទៅលើក្រុមការងារលេខាធិការដ្ឋាន គឺបង្កើនប្រសិទ្ធភាពការងារ ដើម្បីផ្ដល់ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង