អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា ជាប្រវត្តិសាស្ត្រ និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
នាឱកាសដែលសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក កើត ឆែ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យទស្សនាតាមការផ្សាយផ្ទាល់ ក្នុងករណីមិនអាចចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» ដោយផ្ទាល់បាន។
លោក កើត ឆែ បញ្ជាក់បន្ថែមថា ការប្រកួតកីឡានាពេលនេះផ្ដោតសំខាន់ទៅលើ កីឡានៃសន្តិភាព ដូច្នេះគណៈកម្មាធិការនៃមហាព្រឹត្តិការណ៍សម្រេចរៀបចំនៅពហុកីឡដ្ឋានមរតកតេជោដែលមាន វិមានឈ្នះឈ្នះ នៅខាងមុខដែលសាកសមត្រឹមត្រូវតាមអត្ថន័យដែលចង់បាន៕