**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ

ប៉េកាំង៖ ទីក្រុងប៉េកាំងបានឱ្យដឹងថា នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeshi Iwaya នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីបើកកិច្ចពិភាក្សាជាមួយសមភាគីចិន លោក Wang Yi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤។

គម្រោងទស្សនកិច្ចខាងលើនេះ ត្រូវបានប្រកាសដោយក្រសួងការបរទេសចិន។ បើតាមលោកស្រី Mao Ning អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បណ្តាថ្នាក់ដឹកនាំចិន ក៏នឹងជួបលោករដ្ឋមន្រ្តីការបរទេសជប៉ុនផងដែរ អំឡុងដំណើរទស្សនកិច្ចរបស់លោក។

ចិននិងជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់រវាងគ្នា ប៉ុន្តែការកើនឡើងនៃបញ្ហាពាក់ព័ន្ធវិវាទទឹកដី និងការចំណាយលើវិស័យយោធា បានប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

មួយវិញទៀត ការប្រព្រឹត្តអំពើឃោរឃៅ អំឡុងការត្រួតត្រារបស់ជប៉ុនលើផ្នែកនៃប្រទេសចិន នៅមុននិងអំឡុងសម័យសង្រ្គាមលោកលើកទី២ ក៏នៅតែជាចំណុចទាស់ទែងគ្នាផងដែរ រវាងភាគីទាំងពីរ ដោយទីក្រុងប៉េកាំង ចោទទីក្រុងតូក្យូថា មិនព្រមលុបលាងកំហុស កាលពីអតីតកាល របស់ខ្លួន។ ដោយឡែក ជប៉ុនដែលជាសម្ព័ន្ធមិត្តសំខាន់ និងយូរអង្វែងមកហើយរបស់សហរដ្ឋអាមេរិក បាននិងកំពុងពង្រីកដៃគូកាន់តែធំ ដើម្បីធ្វើជាខែលការពារទប់ទល់ ការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ នឹងជាទស្សនកិច្ចលើកទី១ របស់លោក Iwaya មកកាន់ប្រទេសចិន ចាប់តាំងពីរូបលោក បានចូលកាន់តួនាទីជា ប្រមុខការទូតជប៉ុន កាលពីខែតុលា ឆ្នាំ២០២៤នេះ។

អត្ថបទដែលជាប់ទាក់ទង