**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»

ភ្នំពេញ៖ ករណីកាសែតកោះសន្តិភាព បានចុះផ្សាយកាលពី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លើកគេហទំព័រ ផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា “ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត និងរំលេចនូវខ្លឹមសារចំនួន២ចំណុចក្នុងអត្ថបទចុះផ្សាយ រួមមាន ចំណុច ទី១៖…. ប៉ុន្តែមិនយូរប៉ុន្មាន នៅអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ ត្រូវបានមន្ត្រីពន្ធនាគារជាច្រើនរូបបង្ហើប អោយដឹងថា អគ្គនាយកដ្ឋានបានរៀបចំទម្លាក់មន្ត្រីពីលើមេឃអោយមកជំនួសលោកប្រធានស្តីទីរួចហើយ…។ និងចំណុចទី២៖ រកោះសន្តិភាពបានព្យាយាមទំនាក់ទំនងទៅអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារជាច្រើនលើក ដើម្បីសុំការបំភ្លឺ…តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

ពាក់ព័ន្ធនឹងខ្លឹមសារ២ចំណុចខាងលើនេះ អគ្គនាយកដ្ឋានពន្ធនាគារ សូមបដិសេធ និងបកស្រាយជូន សាធារណជន គ្រប់បណ្តាញសារព័ត៌មានឱ្យបានជ្រាបថា៖

ទី១.អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនបានទទួលការទាក់ទងតាមទូរស័ព្ទ ឬប្រព័ន្ធទំនាក់ ទំនងណាមួយ ពីកាសែតកោះសន្តិភាពឡើយ ជុំវិញព័ត៌មានដែលចុះផ្សាយនេះ ។

ទី២.ការតែងតាំងមន្ត្រីកម្រិតថ្នាក់ដឹកនាំឱ្យទៅកាន់មុខតំណែង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គ្រី ប៊ុនថា ដែលទទួលមរណភាព គឺរៀបចំដោយអនុលោមតាមគោលការណ៍ណែនាំ នីតិវិធី បែបបទរដ្ឋបាល និងគិតគូរយ៉ាងល្អិតល្អន់លើគុណវុឌ្ឍនៃតួនាទីប្រធានអង្គភាព ស្របតាមស្មារតីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពការងារ។ ផ្តើមចេញពីមូលដ្ឋានទាំងនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានអនុវត្តកិច្ចការងារនេះយ៉ាងប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់បំផុត ដោយបាន រៀបចំការប្រជុំវាយតម្លៃយ៉ាងល្អិតល្អន់ក្នុងកម្រិតថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ លើបេក្ខភាពសរុបចំនួន ៨រូប ក្នុងនោះក៏មានបេក្ខភាពជាស្ត្រីផងដែរ ដោយផ្តើមពិនិត្យលើបេក្ខភាពជាអនុប្រធានពន្ធនាគារខេត្តកោះកុង ទាំងអស់ បន្ទាប់មកទើបបេក្ខភាពដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន។ ជាលទ្ធផល អង្គប្រជុំបានសម្រេច ជាឯកច្ឆ័ន្ទជ្រើសរើស បេក្ខភាព១រូបលេចធ្លោជាងគេ ដោយផ្អែកលើមូលដ្ឋានពិនិត្យ និងវាយតម្លៃ រួមមាន៖ អតីតភាព បទពិសោធន៍ និងស្នាដៃបំពេញការងារ, ការបណ្តុះបណ្តាលនិងសមត្ថភាពជំនាញពន្ធនាគារ ចំណេះដឹងច្បាប់ និងចំណេះដឹងទូទៅ, សមត្ថភាពភាសា និងបច្ចេកវិទ្យា, បុគ្គលិកលក្ខណៈបុគ្គល និងឥរិយាបទបំពេញការងារ, និងភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ ក៏ដូចជាការទទួលបានការសរសើរ និងមិនធ្លាប់ទទួលទណ្ឌកម្មវិន័យ ជាដើម ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និងសម្រេច ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សេចក្តីដូចបានបដិសេធ និងបំភ្លឺខាងលើ សូមសាធារណជន និងបណ្តាសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងសូមកុំទាន់អាលវាយតម្លៃក្នុងន័យអវិជ្ជមាន តែសូមបន្តចូលរួមតាមដានលើការងារដឹកនាំគ្រប់គ្រង ជាក់ស្តែងរបស់ប្រធានពន្ធនាគារថ្មី ដែលនឹងប្រកាសឱ្យចូលកាន់មុខតំណែងក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង