**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលេីកឡេីងថា ពិតមែនថារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ដែលត្រូវបាន ប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិមែន ប៉ុន្តែរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដល់សេរីភាព ខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនា ក្នុងលក្ខ័ខ័ណ្ឌ មិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។

ឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជេីញជាអធិបតីភាព ក្នុងពិធីបើកមហោស្រពណូអែល នៃក្តីស្រលាញ់ នៅភ្នំខ្លាកូនថ្មី នារាត្រីថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតពិតប្រាកដមែន មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ពោលគឺប្រជាពលរដ្ឋមានសេរីភាពពេញទីខាងជំនឿសាសនា ដែលខ្លួនពេញចិត្ត ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ផ្តើមចេញពីបរិបទនេះ គឺស្មារតីរួមសាមគ្គីគ្នា ចេះយោគយល់គ្នា អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះ នៃវប្បធម៌សន្តិភាពដូចមានបញ្ញត្តិក្នុងគោលលទ្ធិជំនឿ និងវិន័យសាសនានីមួយៗ ដោយប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួន ដែលជាមាគ៌ានៃសច្ចធម៌របស់សាសនានីមួយៗ ដើម្បីដឹកនាំបរិស័ទនៃសាសនារបស់ខ្លួនឱ្យទទួលបាននូវសេចក្តីសុខស្ងប់ និងសុភមង្គលក៏ដូចជាធ្វើឱ្យសង្គមមានសន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមបានល្អ ហើយធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍ និងរីកចម្រើន ជឿនលឿនដូចបណ្តាប្រទេសនានាក្នុងពិភពលោក។

គួរបញ្ជាក់ថា ទូទាំងខេត្តបន្ទាយមានជ័យមានក្រុមជំនុំ ប្រមាណ ១៧៧កន្លែង មានសមាជិកប្រមាណជិត ៤,៤៨៨នាក់ ស្រី ២,៦៥១នាក់ និងអង្គការ សមាគមន៍ ជាង២០កន្លែង ជាពិសេសគ្រីស្ទបរិស័ទបានចូលរួមចំណែកជាច្រើនជាមួយ រដ្ឋបាលខេត្តដូចជា៖ ផ្នែកអប់រំ ផ្នែកសុខភាព អនាម័យ ទឹកស្អាត គម្រោងប្រភពទឹកនៃក្តី សង្ឃឹម ផ្នែកកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកមនុស្សធម៌ជាដេីម ៕

អត្ថបទដែលជាប់ទាក់ទង