**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ

ភ្នំពេញ៖ ដើម្បីដឹងពីសុខទុក្ខ បញ្ហាប្រឈម ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនជាអ្នកដែលប្រកបរបរម៉ូតូឌុប និងម៉ូតូកង់បី និងអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា នៅក្រុងតាខ្មៅ។

ក្នុងឱកាសជួបសំណេះសំណាលនេះ បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី បានស្នើសុំអោយមានជាសមាគមន៍ ក៏ដូចជាមានកាត់សម្គាល់ខ្លួនសម្រាប់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានឯកភាពនូវសំណើររបស់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី និងស្នើដល់បងប្អូនសូមរៀបចំឯកសារ ស្រង់នូវព័ត៌មានផ្សេងៗ ដើម្បីរៀបចំដល់ក្រុមការងារចេញកាត់សម្គាល់ដល់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី គឺជាអ្នកចូលរួមដ៏សំខាន់ក្នុងការផ្តល់នូវព័ត៌មានពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានបន្ថែមថា បងប្អូនដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវបង្កើនសូមមានស្មារតីទទួលខុសត្រូវ និងត្រូវគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវមានក្រមសីលធម៌ ក្នុងការផ្ដល់សេវាជូនអតិថិជនរបស់ខ្លួន ប្រកបដោយទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវ ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ៕

អត្ថបទដែលជាប់ទាក់ទង