**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន បានមានប្រសាសន៍ថា វគ្គបានបញ្ចប់នាពេលនេះពិតជាបានបង្កើននូវចំណេះដឹង ចំណេះធ្វើ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ពិសេសការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារ អាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពល ខេមរភូមិន្ទ ឱ្យមានការរីកចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាប័នជំនាញ ពាក់ព័ន្ធ បានសហការ ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់។

ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរពី គ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខារ គ្រឿងបំពាក់ឱ្យបានល្អ និងសុវត្ថិភាព។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឱ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក។
ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កងកម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ លើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម។ ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជា សារាចរ ផែនការ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដែលបាន ប្រគល់ជូន។ បង្កើននូវវិធានការគ្រប់គ្រង ថែរក្សា គ្រឿងបំពាក់ឱ្យបានល្អ និងតាមលក្ខណៈបច្ចេកទេស។ យកចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចរាល់ភារកិច្ចដោយយកចំណេះដឹង បទពិសោធន៍ ក្នុងវគ្គដើម្បីប្រែក្លាយជានាយទាហានដែលមាន សមត្ថភាពពេញលេញ ជារបងការពារជាតិដ៏រឹងមាំ ទៅថ្ងៃអនាគត។ បន្តហ្វឹកហ្វឺន បំប៉នយុទ្ធវិធីបច្ចេកទេសការពារអាកាសគ្រប់ ប្រភេទ ព្រមទាំងខិតខំសិក្សា ស្រាវជ្រាវបន្ថែមទៀតនូវជំនាញបច្ចេកវិទ្យាទំនើបលើពិភពលោក។ ចាត់តាំងអប់រំចិត្តសាស្ត្រ និងរៀនភាសាបរទេស ដើម្បីឆ្លើយតបបានតាមសភាពការណ៍ បច្ចុប្បន្ន។ បន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីរួមចំណែក់ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ឱ្យបានល្អប្រសើរ ។

នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គរបស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឱ្យដឹងថា បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានបើក និងបិទវគ្គហ្វឹកហ្វឺនចំនួន ៥៦វគ្គ សិក្ខាកាមសរុបចំនួន ៥,២១៩ នាក់ ក្នុងនោះ នៅបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ២៥វគ្គ មានសិក្ខាកាម ១,៩៣៣ នាក់ នៅតាម ភូមិភាគ ២២វគ្គ មានសិក្ខាកាម ១,៣៤៦ នាក់ កងពល ០៣វគ្គ មានសិក្ខាកាម ១៥៦ នាក់ និងនៅ បញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ០៥វគ្គ មានសិក្ខាកាម ១,៧២៩ នាក់ ជាលទ្ធផល បញ្ចប់វគ្គទទួលបាន ល្អប្រសើរ និងចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតបាន ១៤លើក។

សូមបញ្ជាក់ថា វគ្គបំប៉នជំនាញកាំភ្លើង ការពារអាកាស ឆ្នាំ២០២៤ សិក្សារយៈពេល ០៣ខែ=៩១ថ្ងៃ មានសិក្ខាកាមចំនួន ៩០ នាក់ គ្រូយោធាចារ្យចំនួន ៤ នាក់។
ជាលទ្ធផល ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសរួមមាន៖ និទ្ទេសល្អ ៣២ នាក់ ស្មើនឹង ៣៥,៥៦%, និទ្ទេសល្អបង្គួរ ៥១ នាក់ ស្មើនឹង ៥៦,៦៧% និងនិទ្ទេសមធ្យម ០៧ នាក់ ស្មើនឹង ៧,៧៧% ៕

អត្ថបទដែលជាប់ទាក់ទង