**រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា**អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម អ៊ុន ឃាង៖ ក្នុងនាមជានិស្សិតបរទេសម្នាក់ គឺជាទូតកម្ពុជាម្នាក់ដែលតំណាងកម្ពុជា ផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់កម្ពុជា ទៅកាន់សង្គមអូស្ត្រាលី និងនូវែលសេទ្បង់

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ នៅទីស្ដីការក្រសួង។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ដែលបានទទួលបានអាហារូបករណ៍នេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនដែលបានឆ្លងកាត់ការសិក្សា និងរស់នៅក្រៅប្រទេស និងជំរុញចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមសកម្មភាពជាមួយសហគមន៍កម្ពុជា និងចែករំលែកនូវវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាជាមួយអ្នកទាំងនោះ។ ក្នុងនាមជានិស្សិតបរទេសម្នាក់ គឺជាឯកអគ្គរាជទូតកម្ពុជាម្នាក់ដែលតំណាងកម្ពុជា និងផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់សង្គមអូស្ត្រាលី និងនូវែលសេទ្បង់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់និស្សិតជ័យលាភីទាំងអស់ នូវកាតព្វកិច្ចរបស់ខ្លួន វិលត្រឡប់មកប្រទេសវិញបន្ទាប់ពីបញ្ចប់ការសិក្សា ទើបកម្ពុជាមិនជួបប្រទះនឹងបញ្ហារំហូរខួរក្បាលទៅក្រៅប្រទេស។

ជាទីបញ្ចប់ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងឱ្យបានទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង