**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ

បរទេស៖ មន្រ្តីប្រេស៊ីលបានស្រាវជ្រាវរកឃើញជនជាតិចិនចំនួន ១៦៣នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ដោយពួកគេមានជីវិតរស់នៅក្នុងភាពមិនសមរម្យ និងលំបាកវេទនា ដូចទាសករដាច់ថ្លៃ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​ការងារ​ក្នុង​តំបន់​កាល​ពី​ថ្ងៃ​ចន្ទទី២៣ ខែធ្នូ។

ការិយាល័យរដ្ឋអាជ្ញាការងារក្នុងតំបន់ បានអះអាងកាលពីថ្ងៃចន្ទកន្លងទៅថា នៅក្នុងរដ្ឋ Bahia របស់ប្រទេសប្រេស៊ីល កម្មករ​ទាំង​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ចិនជួលឱ្យធ្វើការ ហើយ​នាំពួកគេ​ទៅ​ប្រទេស​ប្រេស៊ីល​ដោយភាពមិន​ប្រក្រតី។ អាជ្ញាធរបានបន្ថែមថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការអស់ជាច្រើនម៉ោង រំលោភច្បាប់ការងាររបស់ប្រទេសប្រេស៊ីល ហើយជួនកាលពួកគេធ្វើការរយៈពេលប្រាំពីរថ្ងៃតែម្តងក្នុងមួយសប្តាហ៍ ហើយរស់នៅក្នុងលក្ខខណ្ឌមិនសមរម្យ និងវេទនា រួមជាមួយការរំលោភបំពានកម្លាំងពលកម្មផ្សេងៗទៀត។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន BYD បានអះអាងថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនជួលកម្មករដាច់ថ្លៃនោះហើយ ហើយខ្លួនកំពុងសហការជាមួយអាជ្ញាធរ និងផ្តល់ជំនួយដល់កម្មករ។ យ៉ាងណា អាជ្ញាធរ​ការងារ​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការ​ជួល​កម្មករ​នោះ​ទេ។

គួរបញ្ជាក់ថា BYD ជាពាក្យកាត់មកពី Build Your Dreams គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក។ ក្រុមហ៊ុន​នេះក៏បាននិងកំពុងពង្រីកទីតាំងរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួន។ ជាក់ស្តែង កាលពីឆ្នាំមុន BYD បានប្រកាសថា ខ្លួននឹងវិនិយោគ ៤៨៤,២លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី។

អត្ថបទដែលជាប់ទាក់ទង