**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត

ភ្នំពេញ៖ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទមហាសន្និបាតលើកទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបានដំណើរការមកទល់ពេលនេះអស់រយៈពេលមួយថ្ងៃកន្លះ នៅមជ្ឈមណ្ឌលមន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។

ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា, ឯកឧត្ដម ប៊ុន ហុន បានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះលោកប្រធាន លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំរួមគ្នាក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះឯកឧត្ដម ប៊ុន ហុន បានផ្តល់មតិចំនួន ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត ដូចខាងក្រោម៖
ទី១៖ គាំទ្រចំពោះលទ្ធផល នៃមហាសន្និបាតលើកទី៣របស់សមាគមជាតិ ដែលបានពិភាក្សា និងឯកភាពគ្នាក្នុងមហាសន្និបាតនេះ និងសូមផ្តល់ការលើកទឹកចិត្តដល់សមាគមក្នុងការបន្តពង្រឹងសមត្ថភាពសមាជិក របស់ខ្លួន ដើម្បីរួមចំណែកជាមួយ គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីធានាដល់ការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួនផង និងមុខងារជាច្រើនទៀតដែលបានផ្ទេរ និងបន្តផ្ទេរនាពេលខាងមុខឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។
ទី២៖ ស្នើក្រុមប្រឹក្សារាជធានី ខេត្ត ពង្រឹងការអនុវត្តការងាររបស់ខ្លួនដូចជា កិច្ចប្រជុំសាមញ្ញប្រចាំខែ ការរៀបចំវេទិកាសាធារណៈ ការរៀបចំ ការអនុម័ត និងការអនុវត្តផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ គម្រោងថវិកា និងកិច្ចលទ្ធកម្មជាដើម ឱ្យបានល្អប្រសើរស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ទី៣៖ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេស សេវាសង្គមដែលជាតម្រូវការចាំបាច់របស់ប្រជាជនដែលភាគច្រើនជាអ្នកមានជីវភាពទន់ខ្សោយ និងងាយរងគ្រោះ ដោយប្រើប្រាស់ធនធានថវិការបស់ខ្លួន និងការខិតខំកៀរគរធនធានស្របច្បាប់ផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយយុត្តិធម៌ សមធម៌ និងបរិយាប័ន្ន។
ទី៤៖ បន្តខិតខំគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបន្តថែរក្សា នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន ព្រមទាំង ការលើកកម្ពស់សិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយគ្មាន ការរើសអើង ប្រកាន់បក្សពួកនិងនិន្នាការនយោបាយ។
ទី៥៖ ចំពោះបញ្ហាប្រឈមនានាដែលក្រុមប្រឹក្សាជាតិនៃសមាគមក្រុមប្រឹក្សាថ្នាក់តំបន់ បានជួបប្រទះ ដែលតម្រូវឱ្យមានការជួយគាំទ្រ និងសម្របសម្រួលដោះស្រាយពី គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ខ្ញុំស្នើឱ្យសមាគម លើកយកបញ្ហាទាំងនេះទៅពិភាក្សាជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

ទី៦៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យស្របតាមលក្ខន្តិកៈដែល បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងត្រូវបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។

ដើម្បីជាសក្ខីភាពឆ្លើយតបជូនចំពោះអង្គមហាសន្និបាត ដែលបានបោះឆ្នោតជ្រើសរើសរូបឯកឧត្ដម ម៉ប់ សារិន ប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្នុងនាមប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងនាមប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៣ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសន្យា និងទទួលយករាល់សំណូមពររបស់ក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីដាក់ជូនអង្គប្រជុំថ្នាក់ដឹកនាំសមាគមជាតិ ពិនិត្យ ពិភាក្សាស្វែងរកការគាំទ្រ និងដោះស្រាយបញ្ហា ពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
មហាសន្និបាតលើកទី៣នេះ ត្រូវបានរៀបចំឡើងស្របតាមការកំណត់នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័តឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួនរបស់សមាគម។
ផ្អែកតាមរបាយការណ៍ ស្តីពីលទ្ធផលនៃអង្គមហាសន្និបាតលើកទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរាយការណ៍ដោយឯកឧត្ដម ម៉ប់ សារិន ដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិជាតិ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាប្រធានសមាគម ឱ្យបំពេញតួនាទីក្នុងរចនាសម្ព័ន្ធដឹកនាំ របស់សមាគមសម្រាប់អាណត្តិទី៣។ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៣នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់ សមាជិករបស់ខ្លួន។

នៅក្នុងការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រតិភូមហាសន្និបាត បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាជាតិចំនួន៨៧រូប សមាជិក គណៈកម្មាធិការប្រតិបត្តិជាតិចំនួន៤៥រូប និងប្រធាន អនុប្រធានសមាគមជាតិចំនួន១៥។ ការពិភាក្សា និងអនុម័តឯកសារជំនួយស្មារតី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ជារួម មហាសន្និបាតអាណត្តិទីបីរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លងមក គឺថ្ងៃទី២៤ និងព្រឹកថ្ងៃទី២៥ ខែធ្នូ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ទទួលបានលទ្ធផលជាវិជ្ជមានទៅ តាមការគ្រោងទុក ៕

អត្ថបទដែលជាប់ទាក់ទង