**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ

ដាម៉ាស៖ មេដឹកនាំថ្មីនៅប្រទេសស៉ីរី បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចព្រមព្រៀងខាងលើ សម្រេចបានអំឡុងជំនួបរវាងក្រុមឧទ្ទាមស៉ីរី និងមេដឹកនាំស៉ីរីថ្មី លោក Ahmed al-Sharaa ប៉ុន្តែនៅក្នុង​ជំនួបនោះ គឺអវត្តមានអ្នកតំណាងមកពីក្រុម Syrian Democratic Forces (SDF) ដឹកនាំដោយពួកឃើដ និងគាំទ្រដោយសហរដ្ឋអាមេរិក ដែលគ្រប់គ្រងទឹកដីមួយភាគធំ នៅភាគឦសានប្រទេសស៉ីរី។

សេចក្តីប្រកាសអំពី ការព្រមព្រៀងគ្នារំសាយចោលក្រុមឧទ្ទាម កើតមានឡើង ២សប្តាហ៍បន្ទាប់ពី ប្រធានាធិបតីស៉ីរី លោក Bashar al-Assad បានរត់ភៀសខ្លួនចេញពីប្រទេស ក្រោយកងកម្លាំងក្រុមឧទ្ទាមដឹកនាំ ដោយក្រុម Hayat Tahrir al-Sham (HTS) របស់លោក Sharaa បានចូលគ្រង់គ្រងរដ្ឋធានីដាម៉ាស។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក Sharaa បាននិយាយថា អាជ្ញាធរស៉ីរីថ្មី នឹងមិនអនុញ្ញាតជាដាច់ខាត ឱ្យមានក្រុមប្រដាប់អាវុធ នៅក្រៅការគ្រប់គ្រងរបស់រដ្ឋ ហើយលោកបានសង្កត់ធ្ងន់ថា ចំណុចនេះក៏អនុវត្តទៅលើក្រុម SDF ផងដែរ។ កាលពីសប្តាហ៍មុន ប្រមុខយោធារបស់ក្រុម HTS បាននិយាយថា តំបន់នានាដែលគ្រប់គ្រង ដោយក្រុមឃើដ នឹងត្រូវធ្វើសមាហរណកម្ម នៅក្រោមរដ្ឋាភិបាលថ្មី ហើយប្រទេសស៉ីរី នឹងមិនបែកខ្ញែកគ្នាឡើយ។

គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលរយៈពេល១៣ឆ្នាំ នៅស៉ីរី បានបន្សល់ទុកឱ្យមនុស្សជាងកន្លះលាននាក់ បាត់បង់ជីវិត ហើយបែងចែក​ប្រទេសនេះ ទៅជាដែនឥទ្ធិពលគ្រប់គ្រងដោយ ក្រុមប្រដាប់អាវុធផ្សេងៗគ្នា ដែលគាំទ្រដោយមហអំណាចក្នុងតំបន់ផ្ទាល់ និងមហាអំណាចអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង