**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥

ញូវដេលី៖

កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលនូវការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង នៃរោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ១២.៦៥ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។

គណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស កាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមការស៉ើបអង្កេតលើករណីចោទប្រកាន់ ពីបទពុករលួយ ការក្លែងបន្លំ និងលាងលុយកខ្វក់ នៅក្នុងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Rooppur របស់ក្រុមហ៊ុនរដ្ឋរុស្ស៉ី Rosatom។ កិច្ច​ព្រម​ព្រៀង​មួយ ​សម្រាប់​រោងចក្រ​ថាមពល​ចំនួន​២ ​ដែល​នីមួយៗ​មាន​កម្លាំង​១២០០​មេហ្គាវ៉ាត់​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក្នុង​ឆ្នាំ​២០១៥។ គណៈកម្មការចោទប្រកាន់ថា មានភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ តម្លៃប្រហែល ៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងលោកស្រី Hasina កូនប្រុសរបស់លោកស្រី គឺលោក Sajeeb Wazed និងក្មួយស្រីម្នាក់ទៀត គឺលោកស្រី លោកស្រី Tulip Siddiq ដែលជាមន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុ នៅចក្រភពអង់គ្លេស តាមរយៈគណនីនៅឯនាយសមុទ្រ។

លោក Wazed បាននិយាយតាងនាមឱ្យក្រុមគ្រួសាររបស់លោកថា «ការ​ចោទ​ប្រកាន់​នេះគឺក្លែង​ក្លាយ​ទាំង​ស្រុង និង​ជា​យុទ្ធនាការ​លាប​ពណ៌។ គ្រួសារ​ខ្ញុំ​ក៏​មិន​ដែល​បាន​ជាប់​ពាក់ព័ន្ធ ឬ​យក​ប្រាក់​ពី​គម្រោង​រដ្ឋាភិបាល​ណា​មួយ​ទេ។ វាមិនអាចទៅរួចទេ ក្នុងការដកប្រាក់រាប់ពាន់លានពីគម្រោងតម្លៃ ១០ពាន់លានដុល្លារ»។ លោក Wazed បន្ថែមថា «យើងក៏មិនមានគណនី នៅឯនាយសមុទ្រដែរ។ ខ្ញុំរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល ៣០ឆ្នាំមកហើយ មីង និងបងប្អូនជីដូនមួយខ្ញុំ រស់នៅចក្រភពអង់គ្លេស រយៈពេលប្រហាក់ប្រហែលគ្នា។ យើង​ប្រាកដ​ជា​មាន​គណនី​នៅ​ទី​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​ ធ្លាប់​ឃើញ​លុយ​នេះ​ឡើយ»។

ដោយឡែក លោកស្រី Siddiq មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែអ្នកនាំពាក្យរបស់ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា លោកស្រី Siddiq បដិសេធនូវការជាប់ពាក់ព័ន្ធ ជុំវិញការអះអាងខាងលើនេះ ហើយលោកស្រី Siddiq នៅតែបន្តតួនាទីធម្មតា៕

អត្ថបទដែលជាប់ទាក់ទង