សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់និស្សិតនៅឱ្យឆ្ងាយពីការញុះញង់ របស់ក្រុមជ្រុលនិយមមួយចំនួន ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម ។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវសារជាថ្មីម្តងទៀត ដល់និស្សិតជ័យលាភីទាំងអស់ ឱ្យបន្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ ។
ទន្ទឹមគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំយុវជនចេញឱ្យឆ្ងាយ អំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានល្អ ក្នុងការកសាងជាតិមាតុភូមិរបស់យើង ឱ្យកាន់តែរីកចម្រើនបន្តទៀត ៕