ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៣៤បានចែងថា គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក។
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ផ្លូវគោកត្រូវខិតខំឱ្យអស់សមត្ថភាពដើម្បី៖
១- រក្សាសណ្តាប់ធ្នាប់សាធារណៈនៅកន្លែងកើតហេតុ។
២- ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
៣- រក្សាសន្តិសុខឱ្យដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់ជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
៤- ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍ ៕