**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ

តៃប៉ិ៖ រដ្ឋអាជ្ញាកោះតៃវ៉ាន់ បានចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២២ ៣៩២ដុល្លារអាមេរិក ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅក្នុងតៃប៉ិ និងការប្រើប្រាស់ការបរិច្ចាគផ្នែកនយោបាយ ក្នុងផ្លូវខុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងតៃប៉ិ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋអាជ្ញាស្នើឱ្យមានការជាប់ពន្ធនាគារច្រើនជាង ២៨ ឆ្នាំសម្រាប់ លោក Ko ដោយនិយាយថា លោកបានជួយក្រុមហ៊ុនមួយ ឱ្យទទួលផលប្រយោជន៍ខុសច្បាប់ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារតៃវ៉ាន់។ លោក​ក៏​បាន​កិបកេង​ប្រាក់​ជាច្រើនទៀត ពី​ការ​បរិច្ចាគផ្នែក​នយោបាយផងដែរ។ ប៉ុន្តែលោក Ko បានបដិសេធធ្វើខុសពាក់ព័ន្ធនឹងការអនុម័ត គម្រោងមជ្ឈមណ្ឌលផ្សារទំនើបមួយ នៅពេលលោកធ្វើជាអភិបាលក្រុងតៃប៉ិ។

លោក Ko និងសមាជិកបក្ស TPP មួយចំនួនទៀត ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីការប្រើប្រាស់ការបរិច្ចាគនយោបាយ ខុសឆ្គងដល់គណបក្ស រួមទាំងការកិបកេងប្រាក់ឧបត្ថម្ភជាង ៦៨លានដុល្លារតៃវ៉ាន់។ លោក Ko និង TPP ធ្លាប់ទទួលស្គាល់ថា មូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ ត្រូវបានរាយការណ៍ខុស។ Reuters មិនអាចសុំការអត្ថាធិប្បាយពីលោក Ko បាននៅឡើយទេ ខណៈរូបលោកពេលនេះកំពុងស្ថិតក្នុងការឃុំខ្លួន។ គណបក្ស TPP របស់លោក Ko ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។

គួរបញ្ជាក់ថា លោក Ko ដែលដឹកនាំគណបក្សប្រឆាំងតូចមួយ នៅតៃវ៉ាន់ បានកាន់តួនាទីជាអភិបាលក្រុងតៃប៉ិ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ ហើយក៏ធ្លាប់ជាបេក្ខជនម្នាក់ ក្នុងការបោះឆ្នោតជ្រើសរើមេដឹកនាំតៃវ៉ាន់ កាលពីខែមករា។ លោកត្រូវចាប់ខ្លួន នៅក្នុងខែសីហា បន្ទាប់ពីក្រុមសើបអង្កេតឆ្មក់ចូលផ្ទះ និងគណបក្សរបស់លោក ហើយធ្វើការសាកសួរជាច្រើនម៉ោង។

អត្ថបទដែលជាប់ទាក់ទង