**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធគ្រប់ការិយាល័យជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្នាក់ដឹកនាំមកពីបណ្តារដ្ឋបាល ស្នងការរាជធានី ខេត្ត តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍ស្វាគមន៍ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងដៃគូសហការ ដែលបានរួមចំណែកក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម លើការអនុវត្តការងារអត្តសញ្ញាណកម្ម សំដៅគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអនុវត្ត «ផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦» ដែលមានគោលដៅរៀបចំក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តលើការងារអត្តសញ្ញាណកម្ម កសាងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) ដោយផ្តើមចេញពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញពីថ្នាក់មូលដ្ឋានឃុំ សង្កាត់ និងកែសម្រួលរបៀបរបបការងារ និងដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិក សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក ក៏បានជម្រាបទៅអង្គពិធីទាំងមូលឱ្យបានដឹងផងដែរថា បច្ចុប្បន្ន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននឹងកំពុងបន្តរៀបចំ «ផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម» ដំណាក់កាលទី២ សម្រាប់រយៈពេល ១០ឆ្នាំបន្ត គឺពីឆ្នាំ២០២៦-២០៣៥ ដោយដំណាក់កាលទី២ នេះ គឺមានទិសដៅដូចគ្នាទៅនឹងដំណាក់កាលទី ១ដដែល ប៉ុន្តែគឺជាដំណាក់កាលនៃការធ្វើទំនើបកម្មបន្ថែមទៅលើគោលដៅក្នុងដំណាក់កាលទី១។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញអានរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជូនគណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាប។

បន្ទាប់ពីរបៀបវារៈខាងលើ ថ្នាក់ដឹកនាំមកពីរដ្ឋបាល និងស្នងការរាជធានី ខេត្ត បានអញ្ជើញធ្វើបទអន្តរាគមន៍លើការងារជំនាញទាក់ទងនឹងអត្តសញ្ញាណកម្ម ហើយក្រៅពីនេះ ក៏មានការរៀបចំបែងចែកជាក្រុមពិភាក្សា ដើម្បីបើកឱកាសឱ្យសមាសភាពចូលរួមក្នុងអង្គសន្និបាត អាចធ្វើការជជែក ពិភាក្សា និងស្វែងយល់បន្ថែមទៀតពីការងារអត្តសញ្ញាណកម្មផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញថ្លែងចំណាប់អារម្មណ៍លើការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សម្រេចបាន និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមកពីបណ្តារដ្ឋបាល ស្នងការរាជធានី ខេត្ត ព្រមទាំងតំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលមានវត្តមានក្នុងអង្គពិធី ឱ្យបន្តចូលរួម សហការ និងទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនលើការការងារអត្តសញ្ញាណកម្ម។

សូមជម្រាបជូនដែរថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំពិធីបិទនាពេលរសៀល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង