**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់

កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ជួយដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ?

និយាយពីសមិទ្ធផលនៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ យើងអាចទៅស្វែងយល់ពីបម្រែបម្រួលនៃតំបន់មួយចំនួនដែលបានផ្លាស់ប្តូរពីរូបមន្តអភិវឌ្ឍន៍ឧស្សាហកម្មប្រពៃណីមកជាឧស្សាហកម្មថ្មីឬឧស្សាហកម្មបៃតង ។ ក្នុងចំណោមនោះ ក្រុងហ័យប៉ី ដែលស្ថិតនៅភាគខាងជើងនៃខេត្តអានហួយ ប្រទេសចិនបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងដោយសារមានការគាំទ្រពីគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ។

*ប្រែក្លាយពីអណ្តូងរ៉ែធ្យូងថ្មទៅជាតំបន់ដីសើម

ក្រុងហ័យប៉ី ជាទីកន្លែងដែលប្រជុំដោយអណ្តូងរ៉ែធ្យូងថ្ម ដែលកាលពីអតីតកាល ធ្យូងថ្មជាឧស្សាហកម្មនាំមកនូវចំណូលសំខាន់បំផុតសម្រាប់ទីក្រុងនេះ ។ ប៉ុន្តែការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់បែបនេះ វាត្រូវជាថ្នូរជាមួយនឹងការបំផ្លាញដល់បរិស្ថានធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ី ។ បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ទីក្រុងនេះក៏បានធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ដោយផ្តោតលើការកែលម្អបរិស្ថាននិងការអភិវឌ្ឍបៃតង ។ ក្នុងនោះ មានដូចជាការកាត់បន្ថយការជីកយករ៉ែធ្យូងថ្ម ការកាត់បន្ថយបរិមាណផលិតថាមពលអគ្គិសនីដោយធ្យូងថ្ម ហើយប្តូរទៅជាការផ្អែកលើថាមពលខ្យល់ដែលជាថាមពលស្អាតជាបណ្តើរៗ ។ ពិសេស តំបន់ដីសើមឧទ្យាន ណានហ៊ូ ដែលពីមុនជាអណ្តូងរ៉ែបាក់ស្រុត ឥឡូវបានក្លាយជារមណីយដ្ឋានដ៏ស្រស់ស្អាត ដែលរំលេចពីសមិទ្ធផលនៃការស្តារប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន ។

*ដំណាំសេដ្ឋកិច្ចនិងទេសចរណ៍ជនបទជំរុញការស្តារនិងអភិវឌ្ឍជនបទ

ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ត្រូវមានឧស្សាហកម្មបែបថ្មីជាពិសេសឧស្សាហកម្មបៃតងមកជំនួសឱ្យឧស្សាហកម្មប្រពៃណីដែលមិនអំណោយផលដល់ប្រព័ន្ធអេកូឡូស៊ី ។ នៅភូមិលៀវយាន នៃក្រុងហ័យប៉ី អ្នកភូមិបានដាំផ្លែទទឹមដែលជាដំណាំសេដ្ឋកិច្ចដែលមិនត្រឹមតែអាចបេះយកផ្លែទៅលក់ប៉ុណ្ណោះទេ ក៏អាចឱ្យទេសចរទៅដើរកម្សាន្តក្នុងចម្ការទទឹមនិងបេះផ្លែទទឹមដោយខ្លួនឯងផងដែរ ហើយអ្នកភូមិក៏អាចលក់ទទឹមឱ្យសហគ្រាសយកទៅផលិតជាផលិតផលផ្សេងៗដូចជាស្រានិងទឹកផ្លែទទឹមជាដើម ដែលជាប្រភពចំណូលដ៏សំខាន់មួយ ។ ក្រៅពីនេះ រដ្ឋបាលភូមិបានសហការជាមួយក្រុមហ៊ុនជំនាញដើម្បីបង្កើតគម្រោងទេសចរណ៍ជនបទថ្មីប្លែកដើម្បីទាក់ទាញភ្ញៀវទេសចរ ។ បច្ចុប្បន្ន អ្នកភូមិទាំងអស់សុទ្ធតែទទួលបានផលលាភពីគោលនយោបាយស្តារនិងអភិវឌ្ឍជនបទ ដោយពួកគាត់ទទួលបានចំណូលគ្រប់គ្រាន់ ហើយកំពុងឆ្ពោះទៅរកជីវភាពធូរធារបង្គួរទាំងអស់គ្នា ។

*ទេសចរណ៍វប្បធម៌រួមចំណែកដល់ការធ្វើសមាហរណកម្ម

ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍របស់ក្រុងហ័យប៉ី បានផ្លាស់ប្តូរជាបណ្តើរៗពីការពឹងផ្អែកលើឧស្សាហកម្មប្រពៃណីធំទាំង៣ គឺធ្យូងថ្ម ពលថាម និងស្រា មកជាការអភិវឌ្ឍឧស្សាហកម្មថ្មីនិងថាមពលស្អាត ។ ដោយមានអំណោយផលពីប្រវត្តិសាស្ត្រជាង ៤ ពាន់ឆ្នាំ ក្រុងហ័យប៉ី ដែលមានវប្បធម៌និងអរិយធម៌ដ៏ចំណាស់ និងមានវត្ថុបុរាណដ៏មានតម្លៃជាច្រើន បានផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌និងអេកូ-ទេសចរណ៍ដែលបាននិងកំពុងដើរតួនាទីសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ ។ ប្រវត្តិសាស្ត្រដ៏យូរលង់គួបផ្សំជាមួយបេតិកភណ្ឌវប្បធម៌អរូបី និងទេសភាពធម្មជាតិនៃតំបន់ដីសណ្តទន្លេយ៉ង់សេ បានក្លាយជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់ទេសចរជាតិនិងអន្តរជាតិ ។

ក្រៅពីក្រុងហ័យប៉ី តំបន់នានាក្នុងតំបន់ដីសណ្តទន្លេយ៉ង់សេសុទ្ធតែបានផ្លាស់ប្តូរមុខមាត់ថ្មីបន្ទាប់ពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ពិសេសគឺការប្តូរពីការលក់ធនធានភ្នំព្រៃទៅជាការ«លក់»ធនធានអេកូឡូស៊ី ពោលគឺរកចំណូលតាមរយៈរូបមន្ត«អេកូឡូស៊ី+ទេសចរណ៍វប្បធម៌» គួបផ្សំជាមួយការបង្កើតគម្រោងសម្រាកលម្អែកាយ , ថែទាំសុខភាព , កីឡា និងសួនធម្មជាតិជាដើម ដែលជាវិធីសាស្ត្រអភិវឌ្ឍតំបន់ជនបទតាមអនុសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលលើកឡើងថា «ភ្នំបៃតងទឹកថ្លាគឺភ្នំមាសភ្នំប្រាក់»។

នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រកាសពីការគាំទ្រចំពោះការលើកកម្ពស់ការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេឱ្យទៅជាយុទ្ធសាស្ត្រជាតិ ដែលមានន័យថា ការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេនឹងច្របាច់បញ្ចូលជាមួយយុទ្ធសាស្ត្រជាតិដទៃទៀត ដើម្បីបង្កើតបានជាប្រព័ន្ធសេដ្ឋកិច្ចទំនើបនិងឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង