អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី
ភ្នំពេញ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើងដោយគ្មានការលើកលែង និងមានការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៏សៅ សុខា អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១:២៥នាទីទាបភ្លឺ រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៍ និងកម្លាំងអន្ដរាគម៍ បានធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើងមួយក្រុម (កាន់ដាវ) ចំនួន០៨នាក់ នៅចំណុចច្រកចូលភូមិក្រាំងពលទេព ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្មេងទំនើង (កាន់ដាវ) រួមមាន៖ ទី១.ឈ្មោះ ជី លីង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២.ឈ្មោះ ខន សុភ័ត្រ្ក ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៣.ឈ្មោះ សៀន ឌឿប ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៤.ឈ្មោះ ស៊ឹម ធាវិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៥.ឈ្មោះ តុន មេត្តា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៦.ឈ្មោះ សោភ័ណ្ឌ អាទី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី៧.ឈ្មោះ លី ជីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៨.ឈ្មោះ បូ ឈី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។ ដោយដកហូតសម្ភារៈរួមមាន៖ ម៉ូតូចំនួន ៣គ្រឿង, ទូរស័ព្ទចំនួន ៨គ្រឿង និងដាវ ១ដើម។
បច្ចុប្បន្នជនសង្ស័យចំនួន៨នាក់ បានបញ្ជូនមកបញ្ជាកាដ្ឋានកងរាជអាវុធខេត្ត ដើម្បីបន្តនិតិវិធី ៕