**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវដល់កងទ័ពទាំងអស់ បន្តការពារសន្តិភាព​ ទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆបោកតាមអនឡាញ និងបទល្មើសធនធានធម្មជាតិ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥

អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.កងកម្លាំងមានសមត្ថកិច្ចត្រូវរៀបផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យល្អ ជាពិសេសក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល ២០២៥នេះ។
២.អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរេីរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
៣,កងកម្លាំងមានសមត្ថកិច្ចក្រុងបាវិតត្រូវមានការល្បាតប្រចាំការ២៤ម៉ោង លេី២៤ម៉ោង ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក៏ដូចជាបង្ក្រាបនូវមុខសញ្ញាបទល្មេីសចោរកម្មជាដេីម។
៤. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៦.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៧.អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងទប់ស្កាត់ការទន្ទ្រានយកដីចំណីព្រែក ទន្លេ បឹងបួរ និងទីទួលបុរាណ ដែលជាសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង