**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន**ណាតូ នឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅសមុទ្របាល់ទិក**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លិចទូកដឹកជនចំណាកស្រុក ១គ្រឿង នៅឆ្នេរសមុទ្រម៉ារ៉ុក យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានបាត់បង់ជីវិត**អ៊ុយក្រែន បញ្ជូនជំនួយស្បៀងអាហារដំបូង ទៅកាន់ប្រទេសស៊ីរី**មន្រ្តីឧទ្យានុរក្សប្រចាំការ​ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី បង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ ៦ប្រភេទ**ឯកឧត្តម ហង្ស សាមឿន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាព ៩ចំណុច**មន្ត្រីអាមេរិក៖ វិបត្តិនយោបាយកាន់តែស៊ីជម្រៅនៅកូរ៉េខាងត្បូង មិនប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធា ដែលឈរជើងក្នុងរដ្ឋអាស៊ីនោះទេ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ចិនដាក់ដំណើរការនាវាវាយប្រហារដែនទឹកខ្នាតយក្សថ្មីដែលមានសមត្ថភាពផ្ទុក និងដំណើរការយន្តហោះចម្បាំង**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម

ភ្នំពេញ៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

ជាក់ស្តែងនៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីឃាតកម្ម មួយកើតឡើង ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្កកណ្តាល។ បង្កដោយជនសង្ស័យ ចំនួន ០១ក្រុម បានធ្វើការវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញ កងរាជអាវុធហត្ថ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងក្រុងអរិយក្សត្រ ដឹកនាំដោយ លោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើ។

ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺគួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតកំណត់មុខសញ្ញាបាន។ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការបង្រ្កាបជាក់ស្តែងនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភេទប្រុស ចំណែកបក្សពួកជនសង្ស័យផ្សេងទៀត បានបើករថយន្តគេចចេញពីកន្លែងបង្ក្រាប ហើយបានយករថយន្ត ០១គ្រឿង មកទុកចោលនៅក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ហើយបានគេចខ្លួនបាត់តែម្ដង។

-នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឆែកឆេរលំនៅដ្ឋាន ក្រុមជនសង្ស័យនៅខេត្តកំពង់ឆ្នាំង បានរកឃើញខ្សែកាប ដែលបានប្រើសម្រាបធ្វើទារុណកម្មវាយធ្វើបាបជនរងគ្រោះ, ថ្នាំញៀនចំនួន១២កញ្ចប់ ធំ០២កញ្ចប់ មធ្យម១០កញ្ចប់(ទម្ងន់ប្រមាណ ០៣គីឡូក្រាម) ដែលលាក់ទុកក្នុងធុងជ័រ(ធុងស្ពេតត្រូ) កប់ក្នុងដីនៅក្នុងរោងខាងក្រោយផ្ទះជនសង្ស័យ។

-នៅវេលម៉ោង១៤៖៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែងមួយកន្លែងទៀតរបស់ក្រុមជនសង្ស័យ បានជួលសម្រាបទុកថ្នាំញៀន និងធ្វើទារុណកម្មលើជនរងគ្រោះ បានរកឃើញខ្សែកាបដែលធ្វើទារុណកម្ម និងធុងជ័រ(ធុងស្ពេតត្រូ) កប់ក្នុងដីសម្រាបលាក់ថ្នាំញៀន តែមិនឃើញមានថ្នាំញៀនឡើយ ដោយសារជនសង្ស័យបានយកទៅជាមួយបាត់អស់។

វត្ថុតាងដកហូតសរុបរួមមាន៖ រថយន្ត ចំនួន ០៣គ្រឿង, ម៉ូតូ ០៣គ្រឿង, ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ (ធំ០២កញ្ចប់ មធ្យម១០កញ្ចប់ ទម្ងន់ប្រមាណ ៣គីឡូក្រាម), ទូរសព្ទ ចំនួន ០៥គ្រឿង, ខ្សែកាប ចំនួន ០២ខ្សែ(សម្រាប់ធ្វើទារុណកម្មវាយជនរងគ្រោះ), ធុងជ័រ(ធុងស្ពេតត្រូ)ទុកគ្រឿងញៀន០២, សម្ភារៈប្រើប្រាស់គ្រឿងញៀន និងឯកសារមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច៕

អត្ថបទដែលជាប់ទាក់ទង