**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងឆាប់រហ័ស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន**ណាតូ នឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅសមុទ្របាល់ទិក**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លិចទូកដឹកជនចំណាកស្រុក ១គ្រឿង នៅឆ្នេរសមុទ្រម៉ារ៉ុក យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានបាត់បង់ជីវិត**អ៊ុយក្រែន បញ្ជូនជំនួយស្បៀងអាហារដំបូង ទៅកាន់ប្រទេសស៊ីរី**មន្រ្តីឧទ្យានុរក្សប្រចាំការ​ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី បង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ ៦ប្រភេទ**ឯកឧត្តម ហង្ស សាមឿន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាព ៩ចំណុច**មន្ត្រីអាមេរិក៖ វិបត្តិនយោបាយកាន់តែស៊ីជម្រៅនៅកូរ៉េខាងត្បូង មិនប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធា ដែលឈរជើងក្នុងរដ្ឋអាស៊ីនោះទេ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម មឺរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ  ប្រទេសជប៉ុន និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុននាពេលនេះ នឹងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើនការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជាពិសេសការបង្កើនការផ្តល់សេវាគាំទ្រចាំបាច់នានាដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តមីយ៉ាហ្គិ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន និងរដ្ឋបាល ខេត្តមីយ៉ាហ្គី ដែលបានទទួលយកពលករពីប្រទេសកម្ពុជា និងតែងតែផ្ដល់ជំនួយ និងការគាំទ្រចាំបាច់នានា សម្រាប់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ និងក្នុងប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកទេសន្តរប្រវេសន៍ការងារ ជាកត្តារួមចំណែកមួយដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ការបំពេញការងាររបស់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសជប៉ុន ជាឱកាសនៃការទទួលបាននូវប្រាក់ចំណូលសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសពួកគាត់នឹងទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិត និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង