**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងឆាប់រហ័ស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន**ណាតូ នឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅសមុទ្របាល់ទិក

អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំ ជាដំណោះស្រាយ ដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួនដូចខាងក្រោម៖

– សូមឲ្យមន្រ្តីទាំងអស់ខិតខំអនុវត្តការងារដែលនៅសេសសល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំង ខិតខំសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ

– ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី៤ របស់អគ្គនាយកដ្ឋាន តាមរយៈផែនការសកម្មភាពឆ្នាំ២០២៥ ត្រូវជំរុញអនុវត្តសកម្មភាពការងារ សម្រេចឲ្យបានតាម សូចនាករដែលបានកំណត់តាមដំណាក់កាលនីមួយៗ

– ពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សេចក្តីណែនាំ និងសេចក្តីសម្រេចឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋាន

– គ្រប់អង្គភាពចំណុះអគ្គនាយកដ្ឋាន ត្រូវពិនិត្យគ្រប់ការងារជំនាញស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប្រមូលផ្តុំប្រើប្រាស់ធនធានមនុស្សដែលមានឲ្យអស់លទ្ធភាព

– ជំរុញលើកទឹកចិត្ត ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានស្របតាមបរិបទថ្មី ក្នុងការធ្វើទំនើបកម្ម ការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (បន្សំគ្នារវាងធនធានសម្ភារៈ និងធនធានមនុស្ស)

– ដើម្បីឆ្លើយតបការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខត្រូវពិនិត្យ រៀបចំឯកសារនានាពាក់ព័ន្ធការងារគ្រប់គ្រងពន្ធនាគារ សមាសភាពចូលរួម និងប្រធានបទក្នុងក្រុមពិភាក្សា៕

អត្ថបទដែលជាប់ទាក់ទង