**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស

អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ការ បង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ មានពីរបង្ក្រាបពីរ ដោយមិនមានការលើលែងនោះទេ។

ស្របពេលដែលខេត្តព្រះសីហនុ រៀបចំបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ពិសេសការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុកយកចិត្តទុកដាក់បញ្ហាក្រុមក្មេងទំនើងមិនត្រូវមានការយោគយល់លើកលែងនោះទេ បើឃើញមួយត្រូវបង្ក្រាបមួយ ឃើញពីរបង្ក្រាបពីរ មិនមានការណែនាំអ្វីទៀតទេ គឺយើងត្រូវតែអនុវត្តតាមច្បាប់ជាប់ជាប្រចាំ ទន្ទឹមនោះបញ្ហាគ្រឿងញៀនក៏ដូចគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ថា អភិបាលរងខេត្ត ដែលទទួលបន្ទុកតាមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុត្រូវចុះសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅធ្វើការអប់រំផ្សព្វផ្សាយនៅតាមសាលារៀនក្នុងក្រុង ស្រុក ពិសេសជាការលើកទឹកចិត្តដល់សិក្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនើង ដើម្បីឈានឆ្ពោះទៅការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផលកាន់តែល្អបន្ថែមទៀត ម្យ៉ាងទៀតក្មេងទំនើងវាមានការទាក់ទងទៅនឹងការបង្កើតជាក្រុមនៅតាមសាលារៀន តាមភូមិ ដូចជាការណាត់វាយគ្នានៅក្នុងសាលា និងក្រៅសាលា ការបង្ហោះម៉ូតូ ការលាក់ដាវសាំម៉ារ៉ៃជាដើម ការចេញពីសាលារៀនមិនទៅផ្ទះ ផ្តុំគ្នានៅក្នុងសាលា ឬនៅតាមទីប្រជុំជននានាដែលជាដើមចមបង្កបានជាក្រុមក្មេងទំនើង ម្យ៉ាងទៀតការចុះទៅពង្រឹងការផ្សព្វផ្សាយជាវិធីមួយសាស្ត្រជួយពង្រឹងគុណភាពសិក្សាបានថែមទៀតផង។

ឆ្នាំសិក្សា២០២៣-២០២៤ ការសិក្សារបស់សិស្សក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរ ជាប់និទ្ទេស A មានការកើនឡើងជាងឆ្នាំ២០២៣ ក្នុងនោះនិទ្ទេស B C D ក៏មានការកើនឡើង ប៉ុន្តែនិទ្ទេស E មានការថយចុះ សូមពង្រឹងគុណភាពអប់រំដោយធ្វើយ៉ាងណាឱ្យសិស្សរបស់យើងទទួលបាននិទ្ទេស A.B.C កាន់តែច្រើន ដូច្នេះរដ្ឋបាលក្រុង ស្រុក រួមនឹងអភិបាលរងខេត្ត ដែលទទួលបន្ទុកនៅតាមគោលដៅ សូមចាប់ដៃគ្នាចុះទៅជួបអាជ្ញាធរក្រុង ស្រុក ដើម្បីបង្កើនគុណភាពសិក្សារបស់សិស្សចាប់ពីដើមឆ្នាំ ដើម្បីលើកទឹកចិត្តពង្រឹងគុណភាពវិស័យអប់រំ ស្មើនឹងគាត់បានចូលរួមក្នុងសង្គមរបស់យើងបានល្អ ព្រោះប្រទេសជាតិមួយខ្លាំង ត្រូវការធនធានមនុស្សដែលមានចំណេះដឹងខ្លាំង ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិរបស់យើងកាន់តែល្អប្រសើរជាក់ជាមិនខាន។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាល ពិសេសអភិបាលរងខេត្តទទួលផែនសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវឧស្សាចុះទៅមណ្ឌលសុខភាពនៅតាមក្រុង ស្រុកទាំង៥ ដើម្បីទៅត្រួតពិនិត្យគុណភាព នៃការបំរើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនីមួយៗ ដើម្បីពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៌មន្ត្រីសុខាភិបាល ការទទួលខុសត្រូវ ឥរិយាបថមន្ត្រីក្នុងការទំនាក់ទំនងជាមួយអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ចាជីវៈជាគ្រូពេទ្យល្អ មានភាពរាក់ទាក់ រួសរាយជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលមានការសប្បាយរីករាយ និងមានការអរគុណ ដោយមិនមានពាក្យរិះគន់ដល់ក្រុមគ្រូពេទ្យ ទន្ទឹមនោះត្រូវមានក្រុមគ្រូពេទ្យនៅប្រចាំការនៅតាមមណ្ឌលសុខភាពជាប់ជាប្រចាំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំកែលម្អអនាម័យ បរិស្ថាន រៀបចំតាក់តែងភ្លើងលម្អនៅតាមដងផ្លូវសាធារណក្នុងទីប្រជុំជនក្រុង ស្រុក និងនៅតាមតំបន់កម្សាន្តនានា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ព្រោះខេត្តព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ទទួលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ខេត្ត ក្រុង ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងឆ្លងឆ្នាំនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង