អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង។
សមាសភាពអញ្ជើញចូលរួមមាន លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការកងអនុសេនាធំចល័ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ៕