ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រោយឃើញមានការចាប់ឃាត់ខ្លួនជនសង្ស័យរួចថតបង្ហោះ ទៅក្នុងបណ្តាញសង្គមដោយមិនបានបិតមុខធ្វើឱ្យមហាជនដឹង និងស្គាល់ថា ជានរណាទាំងមិនទាន់បានកាត់ក្ដី ការធ្វើបែបនេះវាប៉ះពាល់ដល់សតិអារម្មណ៍នៅថ្ងៃអនាគត បើសិនជាគេបានកែខ្លួនហើយ ដូច្នេះ ក្រសួងមហាផ្ទៃសូមក្រើនរំឭកដល់មន្ត្រីមានសមត្ថកិច្ច គួរបញ្ឈប់សកម្មភាពបែបនេះ។
ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ក្នុងករណីទទួលបានគោលការណ៍អនុញ្ញាតឱ្យផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន រាល់រូបភាព ឬវីដេអូពាក់ព័ន្ធនឹងជនសង្ស័យ សាក្សី ជាពិសេសអនីតិជន និងជនរងគ្រោះពីបទល្មើសមួយចំនួន គប្បីបិទបាំងមុខ និងមិនគួរបង្ហាញអត្តសញ្ញាណទ្បើយ។ ត្រូវធ្វើរូបភាព ឬវីដេអូព្រាលៗចំពោះជនសង្ស័យដែលមានដៃជាប់ខ្នោះ ឬចំណង ជ្រើសរើសរូបភាព វីដេអូណាដែលមិនបង្ហាញបច្ចេកទេសជំនាញរបស់សមត្ថកិច្ច ឬប្លង់វីដេអូហិង្សាដែលនាំឱ្យប៉ះពាល់សតិអារម្មណ៍ វប្បធម៌ និងប្រពៃណីល្អរបស់ជាតិ។ បន្ថែមលើនេះ ក្រសួងបន្តថា ក្នុងពេលប្រតិបត្តិការមន្ត្រីមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យថតរូបភាព វីដេអូ សំឡេង និងផ្តល់ ឬផ្សព្វផ្សាយសកម្មភាពប្រតិបត្តិការជាដាច់ខាតទោះតាមទម្រង់ណាក៏ដោយ។
ក្រុមប្រតិបត្តិការត្រូវចាត់តាំងមន្ត្រីសម្រាប់ថតសកម្មភាពទុកបម្រើការងារជំនាញ។ មន្ត្រីដែលទទួលបានការចាត់តាំងមិនត្រូវប្រើប្រាស់រូបភាព, វីដេអូ, សំឡេងព័ត៌មានក្នុងកិច្ចប្រតិបត្តិការ និងការនាំជនសង្ស័យទៅធ្វើត្រាប់សកម្មភាពល្មើសនៅកន្លែងកើតហេតុខុសគោលការណ៍អនុញ្ញាតពីប្រធានអង្គភាព ឬប្រធានក្រុមប្រតិបត្តិការជាដាច់ខាត។ សមត្ថកិច្ចត្រូវបំពេញការងារជំនាញយ៉ាងរួសរាន់បំផុតបញ្ជូនជន ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពមានសមត្ថកិច្ច ដោយមិនត្រូវទុកពេលថតរូបភាព សំឡេង វីដេអូ ផ្តល់ ឬផ្សព្វផ្សាយព័ត៌មានឡើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕
ខាងក្រោមនេះជាខ្លឹមសារនៃសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ៖