**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍

សិង្ហបុរី៖ ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូននូវសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍ដោយសន្យាថា នឹងនាំយកមកវិញនូវគូស្នេហ៍ដែលបានបាត់បង់ ឬបានបែកបាក់ ជាពិសេសទាក់ទាញទាំងការចាប់អារម្មណ៍ និងមានមន្តស្នេហ៍តាមប្រព័ន្ធអ៊ីនធឺណិត។

សេវាកម្មនេះមានតម្លៃ៣៦០ដុល្លារ។ ក្រុមហ៊ុន អះអាង ថា ពិធី នេះ ធ្វើ ឡើង ដោយគ្រូស្នេហ៍ជនជាតិ ថៃម្នាក់ ឈ្មោះ ជេម (James) មក ពី ខេត្ត ឈៀងម៉ៃ ដែល មាន បទពិសោធ ខាងអំពើដាក់ស្នេហ៍ជាង ២០ ឆ្នាំមកហើយ។

គ្រូស្នេហ៍ជនជាតិថៃរូបនេះ បាន អះអាង ថា លោកជាគ្រូតែ ម្នាក់ គត់ នៅ ប្រទេស ថៃ ដែល មាន ចំណេះ ដឹង សម្ងាត់ ខាងអាគមអូមអាមក្តាមដុត និងអំពើអំព័ន្ធដាក់ស្នេហ៍៍ដោយ ឆ្លង កាត់ តាម ក្បួនគម្ពីរសាស្ត្រាបុរាណ។

ក្នុងដំណើរនៃពិធីដាក់ស្នេហ៍នេះ អតិថិជនត្រូវបានស្នើសុំឱ្យផ្តល់រូបថត និងព័ត៌មានលម្អិតនៃដៃគូដែលពួកគេចង់បាន ឬចង់ដាក់ស្នេហ៍។ យោងតាមក្រុមហ៊ុន ពិធីនេះមានការចាប់អារម្ភខ្លាំងក្នុងចំណោមអតិថិជនមកពីប្រទេសចិន ខណៈសេវាកម្មខាងមន្តអាគម អំពើអំព័ន្ធបែបនេះមានតម្លៃខ្ពស់។

ទោះយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែជឿជាក់ទាំងអស់នោះទេ។ ជាក់ស្តែង ប្រព័ន្ធ ផ្សព្វផ្សាយ ចិន បាន រាយការណ៍ថា ករណី បោកប្រាស់ ជាច្រើន ពាក់ព័ន្ធ នឹង អំពើ ស្នេហ៍នេះ។

ក្នុងឆ្នាំ២០២២ ប៉ូលិសក្រុងសៀងហៃបានចាប់ខ្លួនមនុស្សមួយក្រុមដែលត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ចំនួន ១៧៨១ដុល្លារអាម៉េរិក តាមរយៈពិធីសាសនាក្លែងក្លាយ។ ស្រដៀងគ្នានេះដែរ តុលាការរដ្ឋធានីប៉េកាំង បានកាត់ទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទឆបោកមនុស្សម្នាក់ទៀតជាង១០០០ដុល្លារ ជុំវិញករណីស្រដៀងគ្នា។

គួបញ្ជាក់ថា ការចាប់ អារម្មណ៍ ជាមួយ នឹង មន្តអាគម ឬអំពើដាក់ ស្នេហ៍ នេះ មិន មែន ជា រឿង ប្លែក សម្រាប់ ប្រទេស សិង្ហបុរី ទេ ព្រោះជំនឿស្រដៀងគ្នានេះមានឫសគល់ប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍រួមទាំង៖ ឡាវ ថៃ និងកម្ពុជាជាដើម។ នៅសម័យបុរាណ មនុស្សធ្វើពិធីបែបនេះដើម្បីដោះស្រាយបញ្ហាស្នេហ៍ា ដើម្បីទាក់ទាញដៃគូ ឬបង្កើតភាពចុះសម្រុងជាមួយអ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង