អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល
ម៉ូស្គូ៖ យោងតាមទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធ Rosaviatsiya របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន បានអនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល ។
អាកាសយានដ្ឋាន Kazan បានណែនាំឲ្យមានការរឹតបន្តឹង ជើងហោះហើរ ដែលចាប់ផ្តើមនៅវេលាម៉ោង ៦និង០០នាទីព្រឹកម៉ោង នៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងសកល ដោយបានផ្អាកទាំងការមកដល់ និងការចាកចេញ ។
ទីភ្នាក់ងារ Rosaviatsiya បានប្រកាសថា “ដើម្បីធានាសុវត្ថិភាព នៃអាកាសចរណ៍ស៊ីវិល ការកំណត់បណ្តោះអាសន្ន ត្រូវបានដាក់លើប្រតិបត្តិការ នៅអាកាសយានដ្ឋាន Kazan” ។
ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកអាកាសយានដ្ឋានកំពុងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីរក្សាសុវត្ថិភាពហោះហើរ ។
ទន្ទឹមនឹងនេះដែរ អាកាសយានដ្ឋាន Sochi បានអនុវត្តនូវការរឹត បន្តឹងបណ្តោះអាសន្ននៅវេលាម៉ោង ៥និង០០នាទីព្រឹក ម៉ោងនៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង២ និង០០នាទីម៉ោងសកល ក៏បានផ្អាកជើងហោះហើរ ទាំងអស់ផងដែរ ៕